Connect with us

សេដ្ឋកិច្ច

អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀមកំពុងទទួលបានការគាំទ្រ

បានផុស

នៅ

អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀម នៅស្រុកកំណើតរបស់ខ្លួនក្នុងផ្ទៃដីត្រឹមតែមួយហិចតា  តែអាចទាញចំណូល បានជាង៥ពាន់ដុល្លារ ក្នុងមួយខែ ដែលបានធ្វើឱ្យ​កម្រិតជីវភាពគ្រួសារមានភាពល្អប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក យ៉ាង រ៉ាដា ជាម្ចាស់កសិដ្ឋានចិញ្ចឹមពពែ វិមានសួគ៌ ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមពពែ និងចៀម នេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០២១មកម្ល៉េះ។

រ៉ាដា បន្តថា ហេតុផលដែលនាំឱ្យលោកចាប់យកការចិញ្ចឹមពពែ និងចៀម នេះ ដោយសារតែមើលឃើញថាទីផ្សារបច្ចុប្បន្ន កំពុងមានតម្រូវការប្រភេទសាច់ទាំងនេះ ចំណែកការចិញ្ចឹមក្នុងស្រុកវិញ ហាក់មិនសូវសម្បូរអ្នកចិញ្ចឹម ដែលនាំឱ្យការផ្គត់ផ្គង់ មានការខ្វះខាតយ៉ាងខ្លាំង ផងដែរ។

រ៉ាដា បានប្រាប់ឱ្យដឹងទៀតថា ការចិញ្ចឹមពពែ និងចៀម ជារបរមួយដែលអាចនាំឱ្យជីវភាពធូរធារបានមួយកម្រិត ដោយគ្រាន់តែចាយដើមទុនបន្តិច និងដីផ្ទាល់ខ្លួន ក៏អាចចាប់ផ្ដើមការចិញ្ចឹមនេះបានហើយ។ ជាក់ស្ដែង កសិដ្ឋានវិមានសួគ៌ របស់រ៉ាដា បច្ចុប្បន្នមានពពែ និងចៀម ជាង៣០០ក្បាល និងមានការបង្កាត់ពូជផ្ទាល់នៅក្នុងកសិដ្ឋានស្រាប់ នាំឱ្យកសិដ្ឋានអាចផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារបានទាន់ពេលវេលា ដោយប្រើរយៈពេលចិញ្ចឹមត្រឹមតែ ៣ខែ ទៅ ៤ខែ ប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីមុខរបរចិញ្ចឹមពពែ និងចៀម លោកក៏មានមុខរបរដាំស្មៅមួយទៀត គ្រាន់ទុកជាចំណី និងលក់ទៅកាន់កសិដ្ឋានដទៃទៀត ដែលត្រូវការស្មៅសម្រាប់ចិញ្ចឹមសត្វមិនថាពពែ ចៀម និងគោ ក្របី នោះឡើយ។

លោក យ៉ាង រ៉ាដា បានបង្ហើបឱ្យដឹងថា ចំពោះទីផ្សារបច្ចុប្បន្ន សាច់ពពែ និងចៀម ហាក់មានទីផ្សារខ្ពស់ បើទោះបីស្ថិតត្រឹមទីផ្សារក្នុងស្រុកក៏ដោយ ជាក់ស្ដែង កសិដ្ឋានរបស់លោក អាចផ្គត់ផ្គង់សាច់ពពែ និងចៀម​ ទៅកាន់រាជធានីភ្នំពេញ និងខេត្តមួយ​ចំនួនទៀត ដែលកម្មុងទិញតាមរយៈហ្វេសប៊ុកផេក កសិដ្ឋានផ្ទាល់។

​កសិដ្ឋានចិញ្ចឹមចិញ្ចឹមពពែ វិមានសួគ៌ ជាកសិដ្ឋានខ្នាតតូចមួយ មានទីតាំងស្ថិតនៅឃុំ​លង្វែក​ ស្រុក​កំពង់ត្រឡាច​ ក្នុងខេត្ត​កំពង់ឆ្នាំង​​ បច្ចុប្បន្នមានផ្ទៃដីសរុបជាង១ហិចតា និងមានពពែ និងចៀម សរុបជាង ៣០០ក្បាល ដែលបង្កាត់ពូជស្រាប់ក្នុងកសិដ្ឋានផ្ទាល់៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម