Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ២០២៥ ស្រូវប្រាំងជិត៧ពាន់ហិកតានៅខេត្តចំនួន១៤ រងការខូចខាតដោយសារខ្វះទឹកស្រោចស្រព

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅដើមឆ្នាំ២០២៥នេះ ស្រូវប្រាំងប្រមាណជិត ៧ពាន់​ហិកតាក្នុងចំណោមផ្ទៃដីដាំដុះជាង៨៧ម៉ឺនហិកតា នៅខេត្តចំនួន១៤ បានរងការខូចខាតដោយសារកង្វះខាតទឹកស្រោចស្រព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី០៣ កុម្ភៈនេះថា ចាប់តាំងពីថ្ងៃទិ១៩ ខែមករា រហូតមកដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានខេត្តចំនួន១៤​ដែល​រង​ផល​ប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រព រួមមានខេត្តបន្ទាយមានជ័យ ប៉ះពាល់ស្រូវ ១៥.៩៧៧ ហិកតា សង្គ្រោះបាន ១៨.៣០០ ហិកតា កំពុងអន្តរាគមន៍៤៩៩ ហិកតានិងខូចខាត ១.១៩៩ ហិកតា។ ខេត្តត្បូងឃ្មុំ ប៉ះពាល់ស្រូវ ១.២០៧ ហិកតា សង្គ្រោះបាន ៧០២ហិកតា កំពុងអន្តរាគមន៍ ៣៦១ហិកតា និងខូចខាត ១៤៤ ហិកតា។ ខេត្តកំពង់ធំ ប៉ះពាល់​ស្រូ ៤.៥៩៣ ហិកតា សង្គ្រោះបាន ៣.៧៧៧ ហិកតា កំពុងអន្តភាគមន៍ ៤៧៩ ហិកតា និងខូចខាត ៣៤០​ហិកតា។
ខេត្តក្រចេះ ប៉ះពាល់ស្រូវ ១.២៧៣ ហិកតា សង្គ្រោះបាន ១.០៣៤ ហិកតា កំពុងអន្តរាគមន៍ ២៣៩ហិកតា មិនមានការខូចខាត។ ខេត្តពោធិ៍សាត់ ប៉ះពាល់ស្រូវ ២.៤៤៦ហិកតា សង្គ្រោះបាន ១.១០៥ ហិកតាកំពុងអន្តរាគមន៍ ៣២៣ ហិកតា និងខូចខាត ១.០១៨ហិកតា។ ខេត្តកំពត ប៉ះពាល់ស្រូវ ២.៧៣៥ ហិកតា សង្គ្រោះបាន ២.៧៣៥ ហិកតា កំពុងអន្តរាគមន៍ដោយការបូមបាច ត្រូវធ្វើជាបន្តបន្ទាប់រហូតដល់ពេលប្រមូលផល។ ខេត្តសៀមរាប ប៉ះពាល់ស្រូវ ១.២៦៥
ហិកតា សង្គ្រោះបាន ១.២១៥ ហិកតា កំពុងអន្តរាគមន៍ ៥០ហិកតា។ ខេត្តព្រៃវែង ប៉ះពាល់ស្រូវ ៣២.៩៤២ ហិកតា សង្គ្រោះបាន ២៥,៨៣១ហិកតា កំពុងអន្តរាគមន៍ ៧,១១១ហិកតា និងមិនមានការខូចខាត។ ខេត្តកណ្តាលប៉ះពាល់ស្រូវ
៦,០៤៧ ហិកតា សង្គ្រោះបាន៥៥១២ ហិកតា កំពុងអន្តរាគមន៍៥៣៥ហិកតា មិនមានការខូចខាត។ ខេត្តតាកែវ ប៉ះពាល់ស្រូវ ៦,៤៩៧ ហិកតា សង្គ្រោះបាន៣.២៨៥ហិកតា កំពុងអន្តភាគមន៍ ៣.២១៣ហិកតា។ ខេត្តស្វាយរៀងប៉ះ ពាល់ស្រូវ ៥.១៥០ហិកតា សង្គ្រោះបាន៤.៤៦០ហិកតា កំពុងអន្តរាគមន៍ ៦៩០ហិកតា។ ខេត្តកំពង់ចាម ប៉ះពាល់ស្រូវ ៣៩៧ ហិកតា សង្គ្រោះបាន ៣៨ ៤ហិកតា កំពុងអន្តវាគមន៍ ១៣ ហិកតា និងខូចខាត៣ហិកតា។ ខេត្តបាត់ដំបង ប៉ះពាល់
ស្រូវ ៨.៩៣៣ហិកតា សង្គ្រោះបាន ២.៩៣៧ ហិកតា កំពុងអន្តរាគមន៍១.៨៣៦ ហិកតា និងខូចខាត ៤.១៦០ហិកតា និងខេត្តប៉ៃលិន ប៉ះពាល់ស្រូវ ៨១៧ហិកតា កំពុងអន្តភាគមន៍ ៧៦៨ ហិកតា និងខូចខាត ៤៩ ហិកតា។

លោកបានបន្តទៀតថា តាមផែនការខេត្តទាំង១៤ នឹងត្រូវដាំដុះស្រូវប្រាំង ៥៣៣,៦០០ហិកតា តែជាក់ស្តែងផ្ទៃដីដាំដុះមានរហូតដល់ទៅ ៨៧១.៥១៤ ហិកតា ក្នុងនោះផ្ទៃដីបានសង្គ្រោះ ៦៧.២៧៧ ហិកតា ផ្ទៃដីកំពុងអន្តរាគមន៍ ១៦,១១៦ ហិកតា ផ្ទៃដីប៉ះពាល់ ៩០.២៧៩ ហិកតា និងផ្ទៃដីខូចខាត៦.៩១៣ ហិកតា។

លោកបានបញ្ជាក់ថា លោក គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ និងអន្តរាគមន៍ជាក់ស្តែងនៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ តាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបងដោយមានការអន្តរាគមន៍បូមបាចត្រូវបានធ្វើឡើងដោយក្រសួងធនធានទឹក គណៈពង្រឹងគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករបានសង្គ្រោះស្រូវប្រាំង ប្រមាណ ៦៧.២៧៧ ហិកតា និងកំពុងបន្តអន្តរាគមន៍ប្រមាណ ១៦,១១៦ ហិកតានិងស្រូវដែលខូចខាតដោយសារពុំមានប្រភពទឹកអន្តរាគមន៍ មានចំនួនប្រមាណ ៦.៩១៣ ហិកតា។

លោកបានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័នជំនាញ គណៈពង្រឹងគ្រប់ជាន់ថ្នាក់ ថ្នាក់ មន្ត្រីមូលដ្ឋានភូមិ ឃុំ ស្រុក បានយកចិត្តទុកដាក់ ចុះជាប់តាមដានជាប្រចាំក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រីព្រោះថា ការខូចខាត អាចនឹងមានការកើនឡើង ដោយសារទឹកនៅតែបន្តរឹងស្ងួត ប៉ុន្តែ
ទំហំ​នៃការខូចខាតនោះ ក៏នឹងពុំកើនឡើងច្រើនដែរ។ ទន្ទឹមនេះ ការប្រមូលផលបាននឹងកំពុងចាប់ផ្តើមជាបន្តបន្ទាប់ ដោយគិតត្រឹម ថ្ងៃទី២៩ ខែមករា គឺបានចំនួន ១៧៨,៥៩៧ ហិកតា នៃផ្ទៃដីដាំដុះសរុប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម