សេដ្ឋកិច្ច
អគ្គិសនីកម្ពុជាដាក់គោលដៅឱ្យអតិថិជនបង់ថ្លៃភ្លើងតាមប្រព័ន្ធឌីជីថលឱ្យបានជាង ៩០ ភាគរយ ចាប់ពីដំណាច់ឆ្នាំ ២០២៥
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាលបានចាប់យកបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ដែលធ្វើឱ្យកម្ពុជាក្លាយទៅជាខ្សែសង្វាក់ផលិតកម្មមួយរបស់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថាមពលអគ្គិសនីជាចំណែកមួយដ៏សំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើការកែសម្រួលសេវានៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការរួមគ្នា ដើម្បីផ្ដល់សេវាបម្រើអតិថិជននៅលើប្រព័ន្ធឌីជីថល ក្នុងក្របខណ្ឌប្រតិបត្តិការរបស់ EDC និងក្របខណ្ឌបង្កើត EDC អេប សម្រាប់ក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យមានសមាហរណកម្មមួយឱ្យអ្នកផ្គត់ផ្គង់ទាំងអស់ដែលមាន EDC និងសេវាករឯកជនអាចប្រើថ្នាលរួមដើម្បីបម្រើប្រជាជនដូចគ្នា។
លោក កែវ រតនៈ បញ្ជាក់ថា៖ «ដូច្នេះក្រសួងចង់បាន ២០២៥ ដែលសេវាពាក់ព័ន្ធនេះ ត្រូវធ្វើប្រតិបត្តិការទៅលើអេបទាំងអស់ ហើយឈានទៅ ២០២៦ នឹងប្រជុំឡើងវិញ សូមឱ្យការបង់លុយពីអតិថិជន ៩៥% ត្រូវតែបង់លុយតាមប្រព័ន្ធធានាគារទាំងអស់ ហើយរាល់ការដាក់ពាក្យស្នើសុំតភ្ជាប់ចរន្តសុំឱ្យត្រឹមចុងឆ្នាំ ២០២៥ នេះ អត់មានដាក់ពាក្យធ្វើដោយដៃទេ»។
យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា ការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពផលិត អានុភាពនៃប្រភពផលិតអគ្គិសនី បានកើនឡើងពី ៤ ៦៤៩ មេហ្គាវាត់ នៅចុងឆ្នាំ ២០២៣ ដល់ ៥ ០៤៤ មេហ្គាវាត់នៅចុងឆ្នាំ ២០២៤ ឯបរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនី បានកើនឡើងពី ១៦ ៨០៤ លានគីឡូវាត់ម៉ោង នៅឆ្នាំ ២០២៣ មក ១៩ ៤១៩ លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៤។
ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីនៅក្នុឆ្នាំ ២០២៤ កម្ពុជាបានអភិវឌ្ឍបណ្ដាញអគ្គិសនីបន្ថែមចំនួន ១៨២ គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយចំនួន ២ បន្ថែមទៀត ធ្វើឱ្យបច្ចុប្បន្ននេះ កម្ពុជាមានខ្សែបណ្ដាញបញ្ជូនសរុប ៣ ៨៩០ គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៧០ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានីខេត្តចំនួន ២៥ ផ្ទាល់ ទូទាំងប្រទេស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»