Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយការ​ហ្សេលេនស្គី​​ថា «ផែនការបរាជ័យ​»​របស់​អាមេរិក​​ បើ​​ឲ្យអ៊ុយក្រែន​ធ្វើ​រឿងពីរ​

បានផុស

នៅ

ជំនួយ​កា​រហ្សេលេនស្គី​ឆ្លើយតប​ទៅ​​ប្រេសិត​ពិសេស​របស់​លោក ដូណាល់ ​ត្រាំ ថា ផែនការ​​​​ដាក់​ឲ្យ​​អ៊ុយក្រែន​​​​​រៀបចំ​បោះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៥​នេះ ​និង​​ទទួលយក​​បទ​ឈប់​បាញ់​​​​ជាមួយរុស្ស៊ី​​ គឺ​ជា​«ផែនការ​បរាជ័យ» ​ដោយ​សារ​តែ​គ្មាន​ការ​ធានា​​លើ​បញ្ហា​សន្តិសុខ​របស់​អ៊ុយក្រែន​​​ ហើយ​ថា រុស្ស៊ី​នឹង​​នឹងឈ្លានពាន​អ៊ុយក្រែន​ជាថ្មី​​។  

ជំនួយការរបស់ប្រធានាធិបតី​អ៊ុយក្រែន លោក ឌីមីត្រូ លីទ្វីន​ (Dmytro Lytvyn) ត្រូវ​បាន​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​​ស្រង់​សម្តី​ ដោយ​បញ្ជាក់​ថា​ លោក​​មិន​​ទាន់ជឿទុកចិត្ត​​ទាំងស្រុង​​ទៅលើ​​សម្រង់​សម្តី​​មួយ​​ចំនួន​ដែល​ត្រូវ​បាន​ផ្សាយ​កន្លងមក​​របស់​មន្ត្រី​ជាន់ខ្ពស់​​របស់សហរដ្ឋអាមេរិក​ដែល​​​​ស្នើ​ឲ្យ​​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​​ចុង​ឆ្នាំ​នេះ និង​ការ​ទទួល​យក​បទ​ឈប់បាញ់​ក្នុង​ពេលឆាប់ៗនេះ​​។ ​

ជំនួយការរបស់ប្រធានាធិបតី​អ៊ុយក្រែន លោក ឌីមីត្រូ លីទ្វីន​ (Dmytro Lytvyn) ពិភាក្សា​ជាមួយ​លោក​ហ្សេលេនស្គី។ Serhiy Leshchenko/Telegram
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក បាន​អះអាង​ប្រាប់​រ៉យទ័រ​ថា ការ​​តម្រូវ​ឲ្យ​អ៊ុយក្រែន​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​នោះ និង​ការ​ជំរុញ​​ឲ្យ​អ៊ុយក្រែន​​​​​​ទទួល​យក​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ជា​មួយរុស្ស៊ី​​ ខណៈពេលដែល​អ៊ុយក្រែន​មិនទាន់​ដឹង​អ្វីសោះនោះ​ គឺ​​មើលទៅដូចជា «ផែនការបរាជ័យ»​។

​​ចាប់​តាំងពី​ លោក ដូណាល់ ត្រាំ ឡើង​កាន់​អំណាច​​កំពូល​របស់​សហរដ្ឋអាមេរិក រដ្ឋាភិបាល​អ៊ុយក្រែន​​ដឹកនាំ​ដោយ​លោក ​​វ៉ុលឌីមៀរ ហ្សេលេនស្គី ​​ហាក់​​​​តែលតោល​គ្មាន​ទីពឹង​ពុំនាក់​ ដោយសារ​តែ​លោក​ដូណាល់ ត្រាំ បាន​​កាត់​ផ្តាច់ជំនួយ​​គ្រប់​ប្រភេទ​​​​ ដែលរដ្ឋបាល​ប្រធានាធិបតី ចូ បៃ​ដិន​ ធ្លាប់​​​ផ្តល់។

លោក Keith Kellogg ​បេសក​ជន​​​ពិសេស​​របស់ប្រធានាធិបតី ដូណាល់ ត្រាំ ​​​សម្រាប់​​ប្រទេស​​​អ៊ុយក្រែន​និង​រុស្ស៊ី​ បានអះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​​មួយថ្ងៃមុន​​​ការ​ប្រតិកម្ម​របស់​រុ​មន្ត្រី​អ៊ុយក្រែន​​ថា សហរដ្ឋអាមេរិក​ចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត ដែលរំពឹង​​ខ្ពស់​នៅចុងឆ្នាំនេះ ជាពិសេសប្រសិនបើទីក្រុងកៀវ​អាចយល់ព្រមបទឈប់បាញ់ជាមួយរុស្ស៊ីនៅប៉ុន្មានខែខាងមុខនេះ។

លោក Keith Kellogg ​បេសក​ជន​​​ពិសេស​​របស់ប្រធានាធិបតី ដូណាល់ ត្រាំ ​​​សម្រាប់​​ប្រទេស​​​អ៊ុយក្រែន​និង​រុស្ស៊ី​។ AP

លោក ឌីមីត្រូ លីទ្វីន​ (Dmytro Lytvyn) ទីប្រឹក្សាទំនាក់ទំនងរបស់​ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា »យើង​មិនបានឃើញបទសម្ភាសន៍ពេញលេញរបស់លោក Kellogg ទេ មានតែសម្រង់សម្តី​​ផ្ទាល់​មួយចំនួនអំពីការបោះឆ្នោត ដូច្នេះវាពិបាកក្នុងការវាយតម្លៃ​​​​​ពេញលេញ​នូវ​តួនាទីរបស់គាត់»​។

លោកបានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា «ប៉ុន្តែ​ប្រសិនបើផែនការរបស់គាត់គ្រាន់តែជាបទឈប់បាញ់ និងការបោះឆ្នោត នោះវាគឺជាផែនការបរាជ័យ ព្រោះ​ថា​​ ពូទីននឹងមិនត្រូវបានគេ​ធ្វើ​ឲ្យ​​ខ្លាច​ដោយរឿងទាំងពីរនេះទេ»​។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេនស្គី​ ក៏ដូច​ជា​មន្ត្រី​​ជាន់​ខ្ពស់​ផ្សេង​ទៀត​​របស់​​​អ៊ុយក្រែន​​​​ តែ​ងតែ​​​អះអាង​​ក្នុងវេទិកា​​អន្តរជាតិ​ថា ខ្លួន​មិនចង់បានបទឈប់បាញ់ ដោយមិនទទួល​បានការធានាសន្តិសុខ​​​ពេញលេញ​​​ពី​​​មហាអំណាច​ ដែលនឹងបញ្ឈប់ទីក្រុងមូស្គូ​ពី​ការ​បង្កើតកងកម្លាំងរបស់ខ្លួនឡើងវិញ និងចាប់ផ្តើមការលុកលុយ​ជាថ្មី​ទៀត​នាពេលអនាគត។

​លោក​​ហ្សេលេនស្គី​ បាន​ឡើង​កាន់​អំណា​ច​នៅ​ប្រទេសអ៊ុយក្រែន​ក្នុងឆ្នាំ​២០១៩ សម្រាប់​រយៈ​ពេល​៥ឆ្នាំ​ ដែល​ត្រូវ​រៀបចំ​​​​បោះឆ្នោត​ឡើង​វិញ​នៅខែ​មីនាឬ​ខែ​មេសា​ឆ្នាំ​២០២៤ ប៉ុន្តែ​​​ ការបោះឆ្នោតត្រូវបានហាមឃាត់ក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែនបានដាក់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីឆ្នាំ២០២២​៕ ​

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា២៥ នាទីutes មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម