Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌប្ញស្សីកែវឱ្យសិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង រក្សាអនាម័យ ចៀសវាងបង្កក្លិនស្អុយដល់អ្នកជិតខាង

បានផុស

នៅ

អាជ្ញាធរខណ្ឌឫស្សីកែវ ប្រាប់ឱ្យសិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង ស្ថិតនៅក្នុងច្រាំងចំរេះទី២ បញ្ឈប់ការស្លរខ្លាញ់គោ និងខ្លាញ់ត្រី ដែលបង្កឱ្យមានក្លិនមិនល្អដល់អ្នកជិតខាង ដោយត្រូវរក្សាអនាម័យឱ្យបានស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការអនុញ្ញាតពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំអនុប្រធាន និងមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ សហការជាមួយមន្ត្រីសង្កាត់ច្រាំងចំរេះទី២ ចុះពិនិត្យការបំពុលបរិស្ថាន ពីទីតាំងសិប្បកម្មកែច្នៃប្រេងខ្មៅ ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។

ក្រោយការចុះពិនិត្យនៅទីតាំងនេះផ្ទាល់ ក្រុមការងារ បានរកឃើញថា ទីតាំងកំពុងដំណើការធម្មតា ខណៈម្ចាស់សិប្បកម្មបានទទួលស្គាល់ថា សិប្បកម្មមានការស្លរខ្លាញ់គោម្តងម្កាល ជាហេតុធ្វើឱ្យមានក្លិនតិចតួច។ ប៉ុន្តែ ម្ចាស់សិប្បកម្ម បានសន្យាថា ឈប់ស្លរខ្លាញ់គោ និងខ្លាញ់ត្រី ទៀតហើយ។

បន្ថែមពីការសន្យារបស់ម្ចាស់សិប្បកម្ម ក្រុមការងារខណ្ឌ ក៏បានតម្រូវឱ្យម្ចាស់ទីតាំងធ្វើដំបូលប្រក់ជិត ចៀសវាងបង្កឱ្យមានក្លិនប៉ះពាល់ដល់អ្នករស់នៅជិតខាង ហើយម្ចាស់ទីតាំងត្រូវធ្វើការសម្អាតសិប្បកម្មកែច្នៃប្រេងខ្មៅនេះឱ្យបានស្អាតជាប្រចាំផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម