Connect with us

សុខភាព

អ្វី​ជាការ​វះកាត់​រលាក​ខ្នែងពោះវៀន​ដោយ​វិធី​ចោះ​!

បានផុស

នៅ

​ខ្នែងពោះវៀន គឺជា​បំពង់​តូច​មួយ​ដែល​ចុង​បិទ​ជិត​ស្ថិតនៅ​ផ្នែក​ទីមួយ​នៃ​ពោះវៀនធំ​ក្បែរ​ចំណុចប្រសព្វ​នៃ​ពោះវៀន​ធំ​និង​ពោះវៀនតូច​។ ជា​ធម្មតា​វា​ស្ថិតនៅ​ផ្នែក​ខាងស្តាំ ក្រោម​ផ្ចិត​មាន​ប្រវែង​ប្រហែលជា​៥-៧​សង់​ទី​ម៉ែត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​រលាក​ខ្នែងពោះវៀន​ត្រូវ​ព្យាបាល​ដោយ​វះកាត់​យកចេញ​ដោយ​វិធី​វះ​បើក និង​វះ​ចោះ​។​

​ក​) គុណសម្បត្តិៈ​នៃ​ការវះកាត់​រលាក​ខ្នែងពោះវៀន​ដោយ​វិធី​ចោះ​

– ការឈឺចាប់​តិច​ក្រោយ​វះកាត់​

– សម្រាក​ពេទ្យ​រយៈពេល​ខ្លី​

– ចលនា​ពោះវៀន​មាន​ឡើងវិញ​លឿន​

– អាចធ្វើ​ការងារ​បាន​វិញ​ឆាប់រហ័ស​

– ស្លាកស្នាម​តូច​ក្រោយ​វះកាត់​

* លទ្ធផល​នៃ​ការវះកាត់​អាស្រ័យ​ទៅនឹង​កត្តា​របស់​អ្នកជំងឺ​ផងដែរ ។​

​ខ​) អ្នកជំងឺ​ណាខ្លះ​ដែល​អាច​វះកាត់​ដោយ​ចោះ​បាន ?

​គេ​អាច​ធ្វើការ​វះ​ចោះ​បាន​ក្នុង​គ្រប់​ករណី​(​ទាំង​ជំងឺ​រោគ​ស្ត្រី​) អាស្រ័យ​ទៅ​លើ​ភាព​ស្ទាត់ជំនាញ​របស់​គ្រូពេទ្យ និង​មាន​ឧបករណ៍​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​។​

​គ​) តើ​ការវះកាត់​ដោយ​ចោះ​ត្រូវធ្វើ​ដូចម្តេច ?

​ពាក្យ​ថា​វះ​ចោះ និង​វះ​បើក​គឺជា​ពាក្យ​បច្ចេកទេស​ដែល​វេជ្ជបណ្ឌិត​វះកាត់​ប្រើប្រាស់​សម្រាប់ធ្វើ​ការវះកាត់ ។ ការវះកាត់​ដោយ​ចោះ ដោយ​មើល​តាម​កាមេរ៉ា​វីដេអូ ដែលមាន​ស្នាម​ប្រហោង​វះ​បី​តូចៗ​គឺ​៖

– ទី​១ នៅលើ​ផ្ចិត​

– ទី​២ នៅ​ផ្នែក​ក្រោម​ផ្ចិត​ខាងឆ្វេង​

– ទី​៣ នៅលើ​ថ្ងាស​ពោះ​ផ្នែក​ខាងក្រោម​ផ្ចិត ។​

​ឃ​) តើ​ធ្វើ​ដូចម្តេច ប្រសិនបើ​ការវះកាត់​ដោយ​ចោះ​ពុំ​អាចធ្វើ​ទៅបាន ?

​មួយចំនួន​តូច​នៃ​អ្នកជំងឺ ប្រសិនបើ​មិនអាច​ធ្វើការ​វះកាត់​ដោយ​ចោះ​បាន ដោយសារតែ​យើង​មិនអាច​មើលឃើញ​ខ្នែង​ច្បាស់ ហើយ​វារ​លាក​ខ្លាំង​ពុំ​អាច​បេះ​បាន​។ ដូច្នេះ​ដើម្បីឲ្យ​ងាយស្រួល​យើង​ត្រូវ​ប្តូរ​ពី​ការវះកាត់​ដោយ​ចោះ មក​វះកាត់​ដោយ​បើក​វិញ​។ កត្តា​ដែល​អាច​ប្តូរ​ពី​ការវះកាត់​ដោយ​ចោះ​ទៅ​ការវះកាត់​ដោយ​បើក​៖

– ការបង្ក​រោគ​រាលដាល​ខ្លាំង និង​អាប់​សែ​

– ខ្នែងពោះវៀន​បែក ហើយ​ស្អិត​ខ្លាំង​

– ធ្លាប់មាន​ការវះកាត់​ពីមុនមក​

– មាន​បញ្ហា​ហូរឈាម​អត់​ឈប់​ពេល​វះកាត់​។​

​ង​) ផលវិបាក​អ្វីខ្លះ​ដែល​អាច​កើតមាន​ក្រោយ​ការ​វះ​ចោះ​?

– ការហូរ​ឈាម​អត់​ឈប់​

– ការបង្ក​រោគ​

– ធ្លាយ​លាមក​ក្នុង​ពោះ​តាម​គល់​ខ្នែងពោះវៀន​ដែល​យើង​កាត់​

– អាច​ធ្លាយ​ពោះវៀន ឬ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ នៃ​សរីរាង្គ​ក្នុង​ពោះ​

​ច​) រោគសញ្ញា​អ្វីខ្លះ​ដែល​ត្រូវ​ទៅ​ពេទ្យ​ក្រោយ​វះ​ចោះ​?

– ក្តៅខ្លួន​ខ្លាំង​លើសពី ៣៩​អង្សា​សេ​ជាប់​រហូត​

– ឈឺពោះ​លេបថ្នាំ​មិន​បាត់​

– ចង្អោរ និង​ក្អួត​

– ស្រាវ​ស្រាញ​

– ក្អក​រហូត និង​ហត់​

– មាន​ខ្ទុះ​នៅតាម​កន្លែង​វះ​

– មាន​ចេញ​ក្រហម​ស្បែក​នៅតាម​រន្ធ​វះកាត់​

– មិនអាច​ហូប និង​ផឹក​បាន​

“​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ពោះវៀន សូមមេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​គេងមិនលក់កម្រិតណា ទើបត្រូវប្រើថ្នាំងងុយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម