ចរាចរណ៍
ស្ត្រីម្នាក់ សង្ស័យជិះម៉ូតូលឿន ជ្រុលកៀរសួនចែកទ្រូងផ្លូវ ដួលបាក់.ក ស្លាប់
ស្ត្រីម្នាក់ សង្ស័យជិះម៉ូតូលឿន ជ្រុលទៅកៀរសួនចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបាក់.ក ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពនារីខាងលើមានឈ្មោះ ចា សុខភាព អាយុ ៤០ ឆ្នាំ មុខរបរសំអាងការ ស្នាក់នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR 5237។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូ តាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលកៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលទាំងម៉ូតូ និងមនុស្សអូសជាច្រើនម៉ែត្រ ជនរងគ្រោះបាក់.ក បែកក្បាល ស្លាប់តែម្ដង។
តាមប្រភពពីសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះបានចេញពីម្តុំព្រែកជ្រៃ (កន្លែងការងារ) ត្រលប់ទៅផ្ទះដូចរាល់ដង លុះនៅវេលាកើតហេតុ ក៏មានសមត្ថកិច្ចទូរស័ព្ទមកប្រាប់ថា នារីរងគ្រោះជួបហេតុការណ៍នេះតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»