Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​ស្លាប់​​២០​នាក់ ​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ស៊ីរី

បានផុស

នៅ

ហេតុការណ៍​បំផ្ទុះរថយន្ត បានសម្លាប់មនុស្សយ៉ាងតិច​ណាស់ ២០​នាក់នៅជាយក្រុងភាគខាងត្បូងនៃ​ទីក្រុង Manbij ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ​ទី​​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ដែលជាការវាយប្រហារលើកទី២​នៅទីនោះក្នុងរយៈពេលត្រឹម​​៣​ថ្ងៃ និងជាការវាយប្រហារដ៏សាហាវបំផុតរបស់ប្រទេសស៊ីរី ចាប់តាំងពីលោក Bashar al-Assad ត្រូវបានទម្លាក់ពីអំណាចក្នុងខែធ្នូ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងការពារជនស៊ីវិលស៊ីរី ដែលគេស្គាល់ថាជា​កង​កម្លាំង​មួក ស បាននិយាយថា រថយន្តដែលផ្ទុកទៅដោយសារធាតុផ្ទុះ បានផ្ទុះឡើងនៅលើផ្លូវធំមួយ​កន្លែង ខណៈដែលឡានដឹកកសិករ​ប្រហែល ៣០​នាក់បានបើកឆ្លងកាត់។

ទីភ្នាក់ងារ​នេះ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​នៅ​មុន​នេះ ១៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៤​នាក់ និង​​បុរស​ម្នាក់​។ ស្ត្រី​និង​កុមារី​១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ស្រាល។

ប្រធានាធិបតី​​ស៊ីរី បាន​ប្រកាស​​ប្តេជ្ញា​​ថា​នឹង​ចាប់​​ជនល្មើស​​ដាក់​ទោស​ធ្ងន់ធ្ងរ​បំផុត ហើយ​បាន​ហៅ​​ទង្វើ​នេះ​​​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។

មិនមានការអះអាងភ្លាមៗពីក្រុមប្រដាប់អាវុធណាមួយសម្រាប់ការ​បំផ្ទុះ​រថយន្ត​នោះទេ។

មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តដឹកនាំដោយជនជាតិឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក ហើយ​គ្រប់គ្រងភាគច្រើននៃភាគឦសានស៊ីរី បានថ្កោលទោសការវាយប្រហារនេះថាជា «អំពើឧក្រិដ្ឋកម្ម» គំរាមកំហែងដល់​ការ​រួបរួម​ជាតិ។

គួរ​បញ្ជាក់​ថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃចន្ទ​ គឺជាការវាយប្រហារលើកទី២​នៅក្នុងតំបន់ Manbij ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។

កងការពារជនស៊ីវិលស៊ីរី បាននិយាយថា កាលពីថ្ងៃសៅរ៍ មនុស្ស​​ចំនួន ៤នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​២​នាក់ និងស្ត្រីម្នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះនៅលើផ្លូវមួយ​កន្លែង​ក្នុងកណ្តាលទីក្រុង៕

ដោយ៖ ឈាង

ចុចអាន៖ កងកម្លាំង​ស៊ីរី ១៤​នាក់​បាន​ស្លាប់ ក្រោម​ការ​វាយ​ឆ្មក់​របស់​ក្រុម​អ្នក​ស្មោះត្រង់​នឹង​លោក Assad

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម