Connect with us

ព័ត៌មានអន្ដរជាតិ

​​ថៃ​គំរាមផ្តាច់​អគ្គិសនី​តាមព្រំដែន​មីយ៉ាន់ម៉ា ​ដែល​​មាន​ក្រុមឆបោក​តាមអនឡាញ​​អុកឡុក​ខ្លាំង

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានគំរាមកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីពាក់កណ្តាលដល់ទីប្រជុំជនចំនួនពីរក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធប្រទេសនេះឱ្យបង្ក្រាបក្រុមឆបោកតាមអនឡាញ ដែលប្រតិបត្តិការនៅតាមព្រំដែនថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។

(រូបភាព៖ The Nation ) លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phumtham ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ​​បាន​លើក​ឡើង​ថា NSC នឹងកំណត់គោលដៅលើក្រុង Shwe Kokko និងតំបន់ KK Park ដែលមានទីតាំងនៅ Myawaddy ប្រទេសមីយ៉ាន់ម៉ា ដោយដំបូងឡើយកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនី៥០%ជាការព្រមាន។

លោកបានព្រមានថា ប្រសិនបើគ្មានចំណាត់ការណាមួយប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅក្នុងតំបន់ទាំងនេះទេនោះ NSC អាចនឹងដាក់វិធានការតឹងរ៉ឹងដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីទាំងស្រុង។

តំបន់ KK Park ស្ថិត​នៅ​មាត់​ទន្លេ Moei ពី Mae Sot ក្នុង​ខេត្ត Tak របស់​ប្រទេស​ថៃ។ តំបន់ព្រំដែននេះបានក្លាយជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខុសច្បាប់ដូចជាការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិត។ ចំណែក ក្រុង Shwe Kokko ដែលស្ថិតនៅមាត់ទន្លេ Moei ទល់មុខ​ Mae Sot មានភាពល្បីល្បាញលើប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្មរបស់ចិន។

ប្រតិបត្តិការទាំងនេះជារឿយៗពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដោយជនរងគ្រោះមកពីទូទាំងអាស៊ីត្រូវបានបង្ខំឱ្យចូលទៅក្នុង​គម្រោងក្លែងបន្លំ។ ទីប្រជុំជនក៍មានការអភិវឌ្ឍន៍កាស៊ីណូ និងគ្រឹះស្ថានល្បែងស៊ីសង ដែលជារឿយៗដំណើរការខុសច្បាប់ និងក៏ជាដើមហេតុនៃឧក្រិដ្ឋកម្មផងដែរ។

(រូបភាព៖ X) តំបន់ KK Park

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់បានស្នើឱ្យក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងអាជ្ញាធរអគ្គិសនីខេត្ត គួរតែកាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់ទីប្រជុំជនជាប់ព្រំដែនទាំងពីរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងឆបោក។ យ៉ាង​ណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក Anutin Charnvirakul បញ្ជាក់​ថា លោក​ខ្វះ​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​ដូច្នេះ ព្រោះ​អំណាច​ក្នុង​ការ​ដាក់​វិធានការ​បែប​នេះត្រូវតែធ្វើឡើងដោយ NSC។

ជាលទ្ធផល NSC បានសម្រេចចិត្តឱ្យក្រសួងការបរទេសចូលរួមកិច្ចពិភាក្សាជាលើកដំបូងជាមួយ​​របប​យោធា​​មីយ៉ាន់ម៉ា ដោយជំរុញឱ្យពួកគេចាត់វិធានការប្រឆាំងនឹងប្រតិបត្តិការខុសច្បាប់ ឬប្រឈមនឹងការបញ្ចប់ការផ្គត់ផ្គង់ថាមពលដល់តំបន់ទាំងនេះ។ ជាជំហានដំបូង លោក Phumtham បាននិយាយថា NSC អាចនឹងកាត់បន្ថយការផ្គត់ផ្គង់ថាមពលដល់ទីប្រជុំជនទាំងនេះពាក់កណ្តាលសិនជាការព្រមាន។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះ ក៏នឹងជួបលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិន ​ពិភាក្សា​អំពី​របៀប​ដែល​ប្រទេស​ថៃ និង​ចិន​អាច​រួម​គ្នា​សហការ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​​ឆបោកជា​ពិសេស​ក្រុម​ប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​មីយ៉ាន់ម៉ា-ថៃ។

គួរម្លឹកថា កាលពីថ្ងៃទី២៨ខែមករា លោក Liu បានជូនដំណឹងដល់ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃថា ប្រតិបត្តិការឆបោកតាមអនឡាញដ៏ធំចំនួន៣៦​ដែលដំណើរការដោយប្រទេសចិន និងជួលបុគ្គលិកឲ្យធ្វើជាអ្នកបោកប្រាស់ជាង ១០ម៉ឺន​នាក់ មានមូលដ្ឋាននៅតំបន់ Myawaddy តាមបណ្តោយព្រំដែនថៃ៕

(រូបភាព៖ The Nation ) ក្រុង Shwe Kokko

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

​​ថៃ​គំរាមផ្តាច់​អគ្គិសនី​តាមព្រំដែន​មីយ៉ាន់ម៉ា ​ដែល​​មាន​ក្រុមឆបោក​តាមអនឡាញ​​អុកឡុក​ខ្លាំង

ព័ត៌មានជាតិ៥៥ វិនាទី មុន

អាណាព្យាបាលសិស្សបឋមសិក្សាទួលកី ប្រមាណ ១៥០ នាក់ ព្រួយបារម្ភ ខណៈសាលាខ្វះគ្រូបង្រៀន

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អ្នកជំនាញ​បារម្ភពីឥទ្ធិពលនៃអាណត្តិថ្មីរបស់ ត្រាំ លើសេដ្ឋកិច្ចវៀតណាម​

ជីវិតកម្សាន្ដ១ នាទីute មុន

ម៉ាដូណា បកអាក្រាតតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសងជាថ្មី ព្រោះចង់ដឹងថាមានលុយប្តឹងដែរទេ?

ផ្លូវជាតិលេខ៧
ព័ត៌មានជាតិ៩ នាទីutes មុន

គម្រោងពង្រីកផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម​គិតត្រឹមដេីមឆ្នាំ២០២៥​ សម្រេចបានជាង៣០%

Sokha Hotels

ព័ត៌មានពេញនិយម