ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំបិទចរាចរយានយន្តដឹកទំនិញឆ្លងកាត់ស្ពានអូរមៀន ដោយសារទ្រុតទ្រោម
អាជ្ញាធរខេត្តកំពង់ធំ ប្រកាសបិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន ស្ថិតក្នុងស្រុកសណ្តាន់ ដែលជាស្ពានតភ្ជាប់ពីស្រុកនេះទៅស្រុកប្រាសាទសំបូរ។ ការសម្រេចបិទដំណើរឆ្លងកាត់ស្ពាននេះ ត្រូវបានអាជ្ញាធរ បញ្ជាក់ថា ដោយសារស្ថានភាពស្ពានទ្រុតទ្រោម។
ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់សម្រាប់តភ្ជាប់រវាងស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។ ប៉ុន្តែនៅពេលថ្មីៗកន្លងទៅនេះ ក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យចំនុចស្ពាន ឃើញថា មានស្ថានភាពទ្រុតទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់ យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។
ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់ ដោយឆ្លងកាត់ស្ពានអូរមៀននេះ រដ្ឋបាលខេត្តបានសម្រេចបិទចរាចរចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទដោយអនុញ្ញាតឱ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។
រដ្ឋបាលខេត្ត បានសុំការអធ្យាស្រ័យដល់ពលរដ្ឋដែលជាម្ចាស់យានយន្តដឹកទំនិញគ្រប់ប្រភេទ និងជួយចូលរួមសហការ ជាមួយអាជ្ញាធរដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»