Connect with us

ព័ត៌មានជាតិ

គម្រោងពង្រីកផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម​គិតត្រឹមដេីមឆ្នាំ២០២៥​ សម្រេចបានជាង៣០%

បានផុស

នៅ

គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ​គិតមកដល់ដេីមឆ្នាំ២០២៥នេះ​ បានសម្រេចប្រមាណជាង៣០%ហេីយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ​ លឹមហៀង​ ប្រធានមន្ទីរ​សាធារណការ ​និងដឹកជញ្ជូន ខេត្ត​កំពង់ចាម​ បានបញ្ជាក់ប្រាប់​នៅថ្ងៃទី​៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២៥ នេះថា​ គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ។​ លោកប្រធានមន្ទីរ​បានបន្ថែមទៀតថា ​គិតត្រឹមដេីមខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ ក្រុមការងារនៃក្រុមហ៊ុន CRBC បានស្ថាបនាបានសម្រេចប្រមាណជាង៣០%ហេីយ​ ខណៈ​តំបន់ខ្លះត្រូវបានក្រាលថ្មមិចជាបណ្តេីរៗហេីយ។

ទន្ទឹមនឹងនេះដែរ​ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​បន្ថែមដល់អាជ្ញាធរ​មូលដ្ឋាន​រួមនឹងប្រជាពលរដ្ឋ​ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ៧នេះ សូមចូលរួមសហការគ្នា​ និងមេត្តាយោគយល់​អធ្យាស្រ័យ​ ចំពោះ​ក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ​ ពោលគឺធ្វេីយ៉ាងណាដេីម្បីពន្លឿនការងារមួយនេះ​ឲ្យលឿនតាមគម្រោង​ និងបានផ្តល់អត្តប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ​ និងរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងនាពេលអនាគត៕

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម