ជីវិតកម្សាន្ដ
ខ្យល់ពុលកើនឡើងខ្លាំង Bella និងកូនថៅកែ CP ស្នើដល់រដ្ឋាភិបាលថៃ ឲ្យមានដំណោះស្រាយឆាប់ៗ
តារាសម្ដែងថៃនាង Bella Ranee បានសម្រេចបង្ហោះរូបភាពមួយសន្លឹកនៅលើ Instagram ផ្ទាល់ខ្លួន ដោយស្នើសុំប្រើប្រព័ន្ធផ្សព្វផ្សាយជួយនិយាយពីបញ្ហាសង្គមដែលពាក់ព័ន្ធនឹងខ្យល់ពុលនៅក្នុងប្រទេសថៃ ដោយពេលនេះវាគ្របដណ្តប់ដោយធូលីក្នុងកម្រិត PM 2.5 ជាអត្រាខ្ពស់ខ្លាំងបំផុត។
តាមរយៈរូបភាពនោះដែរ តួស្រីក្នុងរឿង «បុព្វសន្និវាស» បានសរសេររ៉ាយរ៉ាបយ៉ាងវែងអន្លាយថា នៅពេលដែលរូបនាងធ្វើដំណើរទៅធ្វើការ តាមដងផ្លូវមានទេសភាពពណ៌ប្រផេះស្រអាប់មើលពុំឃើញឡាន និងម៉ូតូផ្លូវឡើយ។ ក្នុងនាមជាពលរដ្ឋថៃ តារាស្រីចង់និយាយថា ក្នុងអាកាសធាតុបែបនេះ តើគួររស់នៅយ៉ាងណា? ដូច្នេះ តើពេលណាទើបមានភ្នាក់ងារចេញមុខដោះស្រាយរឿងនេះយ៉ាងហ្មត់ចត់?
ដោយឡែកងាកមកកាន់កូនប្រុសថៅកែ CP គឺ Will Chawin Chearavanont បានធ្វើការចែករំលែកការប្រកាស របស់មិត្តស្រីក្នុងសសំណេរជាភាសាថៃ និងអង់គ្លេស ដោយជួយផ្សព្វផ្សាយព័ត៌មានអំពីការបំពុលខ្យល់ក្នុងប្រទេសថៃទៅកាន់ពិភពលោក តាមរយៈ Instagram ផ្ទាល់ខ្លួន។
អ្នកស្នងមរតកពាន់លានប្រចាំប្រទេសថៃបានបរិយាយថា «នេះជាវីដេអូដែលមិត្តស្រីរបស់ខ្ញុំទៅធ្វើការថ្ងៃនេះ និងកម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់ដែលនាងត្រូវដកដង្ហើមនៅប្រទេសថៃ។ ខ្ញុំសោកស្ដាយដែលអ្នករាល់គ្នាក្នុងប្រទេសថៃត្រូវរងការបំពុលបរិយាកាសដោយមិនបានត្រួតពិនិត្យបែបនេះ។ ខ្ញុំសូមជំរុញរដ្ឋាភិបាលថៃ និងប្រជាជនថៃទាំងអស់ដាក់អាទិភាពខ្ពស់លើការថែរក្សាប្រទេសរបស់យើង ។ នេះជារឿងមិនអាចរស់បាន និងគួរឲ្យអាណិតដ៏ក្រៃលែងក្នុងការខ្ជះខ្ជាយប្រទេសមួយដែលមនុស្សគ្រប់គ្នាធ្លាប់ចង់ចំណាយពេលធ្វើឲ្យអាម៉ាស់ដល់រដ្ឋាភិបាលថៃ ចំពោះភាពអសកម្ម។ វាមិនអាចទទួលយកបានទេ»។
យ៉ាងណាមិញ នេះចាត់ទុកថាជាការផ្លាស់ប្តូររបស់តារាស្រីជួរមុខក្នុងប្រទេស ដែលហ៊ានចេញមុខនិយាយជាសាធារណៈបែបនេះ។ ក្រៅពីនិយាយអំពីបញ្ហាដែលគួរដោះស្រាយ Bella ក៏បានផ្ញើសារទៅកាន់ភ្នាក់ងារផ្សេងៗដែលមានសមត្ថកិច្ចជួយថែរក្សាបញ្ហាធូលី PM 2.5 ដើម្បីជួយដោះស្រាយជាបន្ទាន់។ ប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយបញ្ហានេះទេនោះ វានឹងជាការអាម៉ាស់ និងមិនអាចទទួលយកបាន។ ដោយសារតែប្រជាជនក្នុងប្រទេសរងការដកដង្ហើមខ្យល់ពុលបែបនេះអស់រយៈពេលជាយូរណាស់មកហើយ។
បច្ចុប្បន្ននេះ គុណភាពខ្យល់នៅតែបន្តអាប់អួរក្នុងកម្រិតគ្មានសុវត្ថិភាព ស្របពេលផ្សែងពុលដ៏គ្រោះថ្នាក់ កំពុងគ្របដណ្តប់នៅទូទាំងប្រទេសថៃ ខណៈក្រសួងសុខាភិបាល កំពុងតាមដានស្ថានភាពលើក្រុមមនុស្សងាយរងគ្រោះដូចជា កុមារនិងស្រ្តីមានផ្ទៃពោះជាដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika បដិសេធថា មិនដែលបោះបង់ឪពុកដែលកំពុងឈឺធ្ងន់ចោលឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»