Connect with us

អាជីព

កំណត់​និយមន័យ​បុគ្គលិក​ឆ្នើម ​ដោយ៧ចំណុចនេះ

បានផុស

នៅ

គន្លឹះ​មួយ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​គឺ​ការ​ស្វែងរក​បាន និង​ជួល​បុគ្គលិក“ ល្អ​ឬ​ឆ្នើម” មិនមែន​មនុស្ស​ដែល​យើង​ចូលចិត្ត​ទេ។

រួម​ទាំង​ការ​វិនិច្ឆ័យ​សម្គាល់​បុគ្គលិក​ឆ្នើម តាមពិត​​អាច​ផ្អែក​លើ​កត្តា​សំខាន់ៗ​ទាំង ១០ នេះ៖

. មាន​ជំនាញ​ដែល​សម​នឹង​ការងារ​របស់​ពួកគេ​កំពុង​ធ្វើ

កុំ​យក​មក​ព្រោះ​យើង​ចូលចិត្ត​ ព្រោះ​ឃើញ​ចរិត​ល្អ​ឬ​ព្រោះ​គាំទ្រ​សម្ដី​យើង ។ អាច​កំណត់​បាន​ថា​តើ​បេក្ខជន​មាន​ជំនាញ​ត្រឹមត្រូវ​តាម​រយៈ​សំណួរ​បើកចំហ​និង​ឆ្លើយ​បាន​នូវ​រាល់​លំហាត់​ដោះស្រាយ​បញ្ហា​ការ​និង​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ក្នុង​ពេល​សម្ភាសន៍​ទេ? ប្រសិន​បើ​និយោជិក​មិន​អាច​​បំពេញ​ការងារ​ដែល​ពួកគេ​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​នោះ នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​គ្រប់គ្នា​ផ្សេង​ទៀត ដែល​យើង​កំពុង​ជួល​មក​ធ្វើការ​ដែរ ហើយ​សំខាន់​បំផុត​អាជីវកម្ម​នឹង​រង​ផល​ប៉ះពាល់​អវិជ្ជមាន។

២ សុចរិត​ភាព​និង​មាន​ក្រម​សីលធម៌​ការងារ

កុំ​ជួល​ឲ្យ​សោះ​មនុស្ស​ក្បត់​កន្លែង​ចាស់ ដើរ​និយាយ​ដើម​ហុយ​ដី ។ យក​មនុស្ស​មាន​ចិត្ត​ស្មោះត្រង់​ដែល​មាន​សីលធម៌​និង​គំនិត​ចំហ។ កេរ្តិ៍ឈ្មោះ​ល្អ​របស់​អាជីវកម្ម​អាច​ត្រូវ​បាន​បំផ្លាញ​ត្រឹមតែ​មួយ​យប់​ដោយសារ​តែ​បុគ្គលិក​មិន​ស្មោះត្រង់​ឬ​គ្មាន​សីលធម៌​វិជ្ជាជីវៈ ជា​ពិសេស​យន្តការ​អ៊ីនធឺណិត។ លើស​ពី​នេះ​និយោជិក​ដែល​លេង​អ៊ីនធឺណិត​ប្រើ​អារម្មណ៍​ខ្លាំង​នឹង​បំផ្លាញ​រូបភាព​ឬ​ស្លាក​យីហោ​យើង​បាន​ព្រោះ​គំនិត​អវិជ្ជមាន​របស់​គេ​លើ​បណ្ដាញ​សង្គម។

៣ សុទិដ្ឋិនិយម និង​ឥរិយាបថ​វិជ្ជមាន​

និយោជិក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​យើង​អាច​រក​ឃើញ​ពេល​សម្ភាសន៍​តាម​រយៈ​សម្ដី​គេ​និង​កាយវិការ​នានា ។ មនុស្ស​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​អាច​ដុត​ក្រុមហ៊ុន​យើង​ចោល​បាន​ដើម្បី​ស្ងោរ​ពង​មាន់​មួយ​ហូប។ មនុស្ស​ដែល​ឃើញ​អ្វី​ក៏​ជា​ការ​សម្ដែង និង​មិន​ជឿ​ទុកចិត្ត​អ្វី​ទាំងអស់​គាត់​ត្រូវ​ទទួល​ការ​ព្យាបាល​ចិត្ត​សិន ​មុន​ពេល​ពេល​អាច​កាន់កាប់​តួនាទី​ណា​មួយ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤ ទេពកោសល្យ

បុគ្គល​ដែល​មាន​សមត្ថភាព​ធម្មជាតិ​ក្នុង​ការ​គិត ដោះស្រាយ​បញ្ហា​ក្នុង​ស្ថានភាព​ស្មុគស្មាញ​ពេល​បំពេញការងារ ពួកគេ​ច្រើន​តែ​ជា​អ្នក​ដែល​អាច​បង្កើត​វិធី​ច្នៃប្រឌិត​កែលំអ​ស្ថានភាព​ការងារ​បាន​ជាជាង​មក​បង្ក​បញ្ហា​។ យើង​ត្រូវ​ពឹងផ្អែក​លើ​និយោជិក​ដែល​មាន​ទេពកោសល្យ​ដើម្បី​ជួយ​ជំរុញ​អាជីវកម្ម​ទៅ​មុខ​បើ​ប្រតិបត្តិការ មិន​លឿន យើង​នឹង​បរាជ័យ។

៥. លទ្ធផល​ការងារ​ខ្ពស់

និយោជិក​ល្អ​គួរ​តែ​ជា​អ្នក​បំពេញ​ការងារ​ផ្ដោត​លើ​លទ្ធផល​ខ្ពស់​ចំពោះ​មុខ​ការ​ដែល​បាន​ត្រូវ​កំណត់ ពួកគេ​មិនលំៗ និង​មិន​រាយការណ៍​យក​រួច​ខ្លួន​ទេ។ បុគ្គលិក​ប្រភេទ​រាយការណ៍​ច្រើន​ព្រោះ​គាត់​មិន​សូវ​ធ្វើការ​ហើយ​ខ្លាច​មេដឹកនាំ​ចាប់​ថ្នាក់។

៦ មាន​គំនិត​ផ្ដួចផ្ដើម

សម័យ​នេះ​ទៅ​ហើយ និយោជិក​ម្នាក់ៗ​គួរ​តែ​ខិតខំ​ធ្វើការ​ដោយ​ឯករាជ្យ។ និយោជិក​ដែល​ត្រូវការ​ការ​ត្រួតពិនិត្យ ការណែនាំ ស្ដីថា ជា​ប្រចាំ​នឹង​មក​រារាំង​ល្បឿន​នៃ​ផលិតកម្ម​និង​ប្រសិទ្ធភាព។

៧ ធ្វើការ​បាន​ល្អ​ជាមួយ​អ្នកដទៃ

បុគ្គលិក​ដែល​មិន​ចុះសម្រុង​ព្រមទាំង​ខ្សោយ​សុជីវធម៌​ទៅ​កាន់​មនុស្ស​គ្រប់គ្នា ពូកែ​យ៉ាងណា​ក៏​ឥតប្រយោជន៍។ ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​សម្ភាសន៍​គេ​នោះ សូម​ព្យាយាម​កំណត់ថា តើ​និយោជិក​ថ្មី​ដែល​មាន​សក្ដានុពល​ម្នាក់​ហ្នឹង មាន​ចរិត​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នកដទៃ​ដែរ​ទេ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ JobSlide

ចុចអាន៖មុខរបរល្អទាំង៥ សម្រាប់អ្នកចូលចិត្តផ្នែកអាហារ

ចុចអាន៖អាជីវកម្មសម័យថ្មីដែលកំពុង​បង្កើតសេដ្ឋីក្មេងៗជាច្រើន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម