Connect with us

ព័ត៌មានអន្ដរជាតិ

​ព្រឹលធ្លាក់ខ្លាំង​បំបែក​កំណត់ត្រា​វាយ​ប្រហារ​កោះ​Hokkaido ប្រទេស​ជប៉ុន

បានផុស

នៅ

កោះ Hokkaido ប្រទេសជប៉ុន កំពុងជួបប្រទះព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដោយសារប្រព័ន្ធសម្ពាធទាបកំពុងកើនយ៉ាងឆាប់រហ័សនៅជុំវិញប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី០៤ខែកុម្ភៈនេះ។

(រូបភាព៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមព្យាករណ៍អាកាសធាតុប្រចាំតំបន់ Sapporo បានរាយការណ៍ពីតួលេខគួរឱ្យភ្ញាក់ផ្អើល ដោយកត់សំគាល់ថាមានព្រឹល​ធ្លាក់​លើស​ពី​១១៥សង់ទីម៉ែត្រ នៅកោះ Hokkaido ក្នុងរយៈពេលត្រឹមតែ​២៤ម៉ោងប៉ុណ្ណោះ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៩៩។

ឥទ្ធិពលរបស់ព្យុះព្រឹលនេះបានជំរុញឲ្យទីភ្នាក់ងារឧតុនិយមជូនដំណឹង និងការព្រមានអំពីគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ​ឲ្យប្រុងប្រយ័ត្ន​ចំពោះ​ ការ​ដាច់​ភ្លើង ដើមឈើ​រលំ និង​បាក់​ផ្ទាំង​ទឹកកក​ជាដើម។

ការធ្លាក់ព្រឹលនេះត្រូវបានគេព្យាករណ៍ថាបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបដែលរួមផ្សំជាមួយនឹងម៉ាស់ខ្យល់ក្នុងរដូវរងាខ្លាំង ដែលបង្កជារលកត្រជាក់ខ្លាំងបំផុតមួយនៅក្នុងតំបន់នេះសម្រាប់ទសវត្សរ៍នេះ។

ទោះបីប្រតិបត្តិការបោសសម្អាតព្រឹលកំពុងដំណើរការក៏ដោយ ក៏ការវាយតម្លៃដំបូងបង្ហាញថាមានការរំខានដល់បណ្តាញ​ដឹក​ជញ្ជូន រួមទាំងការពន្យារពេល និងការលុបចោលការដឹកជញ្ជូនសាធារណៈផងដែរ។ ឆ្លើយតបបញ្ហានេះអាជ្ញាធរបានរួមគ្នា​អនុវត្តវិធានការនានាក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈ រួមទាំងការបិទផ្លូវ និងការបង្កើនការត្រៀមខ្លួនរបស់​សេវា​សង្គ្រោះបន្ទាន់។

ការព្យាករណ៍អាកាសធាតុបង្ហាញថា ភាពត្រជាក់នេះអាចបន្តកើតមាន ជាមួយនឹងការធ្លាក់ព្រឹលបន្ថែមទៀតមិនត្រឹមតែនៅទូទាំងកោះ Hokkaido ប៉ុណ្ណោះទេ ប៉ុន្តែនឹងរីករាលដាលទៅភាគខាងត្បូងបន្តទៀត។ ការធ្លាក់ព្រឹលអាចមានក្នុងបរិមាណលើសពី៥០សង់ទីម៉ែត្រនៅទូទាំងតំបន់នានា ខណៈតំបន់ដូចជាតំបន់ Hokuriku និង Tohoku អាចមានព្រឹលធ្លាក់ដល់ទៅ១០០សង់ទីម៉ែត្រ៕

(រូបភាព៖ Kyodo)
(រូបភាព៖ Kyodo)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម