ព័ត៌មានអន្ដរជាតិ
រកឃើញវីរុសកាចសាហាវមួយប្រភេទ លើទឹកដីអាមេរិក ជាលើកដំបូង
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលវីរុសកាចសាហាវមួយប្រភេទ ត្រូវបានរកឃើញលើកដំបូងលើទឹកដីសហរដ្ឋអាមេរិក ជំរុញឲ្យមានការភ័យខ្លាចថា វាអាចបង្ករោគរាតត្បាតជាសកលថ្មីទៀត។
នោះគឺវីរុស Camp Hill ដែលជាពូជនៃមេរោគ Henipavirus មានប្រភពដើមចេញពីសត្វប្រចៀវ។ សម្រាប់ Henipavirus គឺជាមេរោគដែលមានអត្រាមរណៈរហូតដល់ទៅ៧០%ឯណោះ ប៉ុន្តែចំពោះ Camp Hill វិញ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងថាតើ វាមានអត្រាមរណៈប៉ុន្មានភាគរយ ឬថាតើមានចេញរោគសញ្ញាអ្វីខ្លះទេ។
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥, ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Camp Hill ក្នុងខ្លួនសត្វកណ្តុរនៅរដ្ឋ Alabama ហើយព្រមានថា វាអាចមានឱកាសចម្លងមកមនុស្សបានគ្រប់ពេល។
តាមពិតទៅ Camp Hill ត្រូវបានរកឃើញដំបូងក្នុងខ្លួនសត្វប្រចៀវនៅប្រទេសអូស្រ្តាលី រាប់ឆ្នាំមកហើយ តែទើបពេលនេះប៉ុណ្ណោះ ដែលវាត្រូវបានគេប្រទះជាលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក។
ដ្បិតតែគេមិនទាន់ដឹងច្បាស់អំពីមេរោគនេះក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តបានមើលឃើញពីភាពស្រដៀងគ្នារបស់វា ជាមួយវីរុស Henipavirus។
Henipavirus មានចេញរោគសញ្ញាដូចជា គ្រុនក្តៅ អស់កម្លាំង ក្អក មិនឃ្លានចំណី ស្រវាំងភ្នែក និងចង្អោរ ហើយវាក៏ធ្លាប់បង្កការឆ្លងរាលដាលដែរនៅប្រទេសចិន កាលពី២ឆ្នាំមុន។
ម្យ៉ាងវិញទៀត អង្គការសុខភាពពិភពលោក ធ្លាប់ប្រកាសហើយថា Henipavirus គឺមានអត្រាមរណភាពខ្ពស់ជាង កូវីដ-១៩ទៅទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិនរកឃើញវីរុសថ្មីនៅក្នុងសមុទ្រប៉ាស៊ីហ្វិកជ្រៅបំផុត មិនធ្លាប់មាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»