Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងពិភាក្សាជាមួយដៃគូបរទេស លើការសង់រោងចក្រថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

រដ្ឋាភិបាលវៀតណាម​បាន​ឱ្យដឹង​នាថ្ងៃអង្គារនេះ​ថា​ ​វៀតណាមគ្រោងរៀបចំកិច្ចពិភាក្សា​ជាមួយ​ប្រទេសជាដៃគូបរទេសនាខែកុម្ភៈនេះ​ ​អំពីគម្រោង​សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ​របស់​ខ្លួន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាន​ឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ​ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋ EVN និងក្រុមហ៊ុនប្រេង និងឧស្ម័ន PetroVietnam ត្រូវបានចាត់តាំងជាអ្នកវិនិយោគសម្រាប់រោងចក្រថាមពល​នុយក្លេអ៊ែរ ២ ដំបូង ខណៈវៀតណាម​​នឹង​ពិភាក្សា​អំពី​គម្រោង​ជាមួយ​ដៃគូ​បរទេស​ ដែល​រួម​មាន​រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និង​សហរដ្ឋអាមេរិក។

គួរគូស​បញ្ជាក់ថា វៀតណាមដែលជា​មជ្ឈមណ្ឌលផលិតកម្មប្រចាំតំបន់មួយនោះ បាន​កំណត់គោលដៅលើ​ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បី​ជំរុញសន្តិសុខថាមពល និងឆ្ពោះទៅរក​គោលដៅថាមពលស្អាត ចំពេលប្រទេស​ជួបប្រទះ​នឹង​កង្វះ​អគ្គិសនីប្រើប្រាស់នាពេលកន្លងមក។

ក្នុងឆ្នាំ ២០០៩ វៀតណាមបានអនុម័តផែនការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ ដំបូងរបស់ខ្លួន ប៉ុន្តែ​ត្រូវបាន​ជាប់គាំងក្នុងឆ្នាំ ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស្ស៊ីម៉ានៅប្រទេសជប៉ុន និង​ដោយសារតែបញ្ហា​ថវិកា។ ​

រោងចក្រដែលបានស្នើឡើង ​មានសមត្ថភាព​ផលិតអគ្គិសនី ៤ ជីហ្គាវ៉ាត់ ​និងកំណត់​សាងសង់ដោយក្រុមហ៊ុនថាមពលរុស្ស៊ី Rosatom ​និងក្រុមហ៊ុនថាមពល Japan Atomic Power Co នៅខេត្តភាគកណ្ដាល Ninh Thuan របស់វៀតណាម​។ វៀតណាមគ្រោងបញ្ចប់គម្រោងនេះត្រឹមឆ្នាំ ២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម