ព័ត៌មានជាតិ
ប្រធានគណៈកម្មការទី៨រដ្ឋសភា អរគុណសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជួយព្យាបាលលពលរដ្ឋតាមបណ្ដាខេត្ត
ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកស្រី ឡោក ខេង បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា ក៏ដូចជាការចូលរួមសកម្មភាពសង្គម។ លោកស្រី ថ្លែងអំណរគុណដូច្នេះ ក្នុងពេលចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.សបានរាយការណ៍ជូន លោកស្រី ឡោក ខេង និងប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជ្រាបអំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យលើការងារសិក្សាធិការ ការសិក្សាស្រាវជ្រាវ ការផ្តល់សេវា ការងារសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ការទទួលស្គាល់គុណភាព ថ្នាក់ជាតិ និងអន្តរជាតិ ទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់សាកលវិទ្យាល័យ។
លោកស្រី ឡោក ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា នៅស.វ.ស ជាពិសេសភាពលេចធ្លោនៃការទទួលស្គាល់គុណភាពបណ្តុះបណ្តាល នៅ ស.វ.ស ទាំងកម្រិតជាតិ និងអន្តរជាតិ។
លោកស្រីប្រធាន ព្រមទាំងឯកឧត្តម លោកស្រី ជាសមាជិក សមាជិកា បានទទួលជ្រាបនូវការបកស្រាយសំណួរផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅស.វ.ស និងផ្តល់ការគាំទ្រដល់ដំណើរការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្របតាមគោលនយោបាយ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការគ្របដណ្តប់សុខភាពជាសាកលជូនប្រជាពលរដ្ឋកម្ពុជា។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អមដំណើរដោយក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃស.វ.ស បានអញ្ជើញទស្សនកិច្ចដដោយផ្ទាល់នៅមន្ទីរពិសោធន៍បង្ហាញត្រាប់មហាវិទ្យាល័យវេជ្ជសាស្រ្ត, បន្ទប់ប្រឡងកុំព្យូទ័រ, គ្លីនិកទន្តវទសាស្រ្ត បណ្ណាល័យ មន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកវិទ្យាឱសថ និងមន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើរបស់ស.វ.ស ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»