Connect with us

សេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងកែលម្អប្រតិ​បត្តិ​ការផ្តល់ឥណទាន សំដៅការពាអតិថិជន

បានផុស

នៅ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់ខ្លួន ក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​យ៉ាង​​សកម្ម ដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហា ប្រឈមសំខាន់ៗ​ក្នុងវិស័យ​មីក្រូ​ហិ​រញ្ញវត្ថុ​នៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើស​លុបហានិភ័យ ហិរញ្ញវត្ថុពាក់​ព័ន្ធនឹងដីធ្លី និង​កិច្ច​ការពារអតិថិជន។

ធនាគារជាតិនៃកម្ពុជាបានហាមឃាត់ការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លី​របស់​សហគមន៍ជនជាតិដើមភាគតិចជាទ្រព្យធានា និង​ការទប់ស្កាត់ការលក់ដោយបង្ខំនូវ​បណ្ណកម្មសិទ្ធិ​ទាំង​នោះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ​ថា​ បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុងអនុវត្ត ដោយមាន​ការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានា នូវនិរន្តរភាពយូរអង្វែងរបស់វិស័យ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំពារ​ប្រជាពលរដ្ឋដែលងាយ​រងគ្រោះ និងរក្សាឱ្យបាននូវតួនាទីដ៏សំខាន់នៃ វិស័យមីក្រូហិរញ្ញវត្ថុក្នុង​ការជំរុញកំណើនសេដ្ឋកិច្ច។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា៖ «សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់​យើងដើម្បីធានា​ឱ្យបាន​ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែង​យ៉ាងសកម្ម ដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមាន​លទ្ធភាពធ្វើការ​សម្រេចចិត្តប្រកប​ដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារ​ប្រតិបត្តិការឥណទានផងដែរ​។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហ​ប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទាន​ត្រូវបានធ្វើឡើង ដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការ​ពឹងផ្អែក​តែលើ​ទ្រព្យធានា។

វិធានការដ៏សំខាន់មួយគឺការហាមឃាត់ការប្រើប្រាស់ ដីសហគមន៍របស់ជនជាតិដើម​មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យ​នៃការបាត់​បង់​ដីធ្លី។

ការដ៏សំខាន់មួយទៀត គឺការហាមឃាត់ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យ​នៃការបាត់​បង់​ដីធ្លី។

លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា (ABC)។ មជ្ឈមណ្ឌលនេះ ផ្តល់សេវា ដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យ​ហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។

សមាគមក៏កំពុងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយ​ផ្តោត​លើស្ត្រី និង​សហគមន៍​ជនបទ តាមរយៈ​គម្រោង​សុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជន​ក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយ​ការយល់ដឹង​ច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យ នៃការជំពាក់បំណុលច្រើនលើសលុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម