Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយរូបភាព តារា K-Pop ជំនាន់ទី២ ដ៏ល្បីល្បាញម្នាក់ លួចមានប្រពន្ធចោលអ្នកគាំទ្រ

បានផុស

នៅ

កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបានប្រទះឃើញរូបភាពរបស់ Taecyeon ដែលត្រូវបានគេលុបចេញវិញភ្លាមៗបន្ទាប់ពីត្រូវបានគេចាប់អារម្មណ៍។ នៅក្នុងរូបទាំងនោះ សមាជិកក្រុម 2PM រូបនេះ បានលុតជង្គង់សុំមិត្តស្រីបំពាក់ចិញ្ចៀនរៀបការនៅឯទីសាធារណៈនៃទីក្រុងប៉ារីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលមែនទែន មិនដឹងសោះឡើយថា Taecyeon មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីធម្មតាម្នាក់ ក្រៅរង្វង់សិល្បៈ ពិតជាពូកែលាក់ខ្លាំងមែន ដោយសូម្បីតែសារព័ត៌មានដ៏ល្បីល្បាញ Dispatch ក៏មិនអាចចាប់បានដែរ។

អ្វីដែលគួរឲ្យហួសចិត្តនោះ រូបភាពទាំងនេះ មិនមែនទើបតែថ្មីៗនោះទេ វាត្រូវបានបង្ហោះដោយអ្នកថតរូបអាជីពម្នាក់ តាំងពីខែមេសា ឆ្នាំ2024 មកម្លេះ វាមានរយៈពេលជិតមួយឆ្នាំទៅហើយ។ យ៉ាងណាមិញ គេមិនដឹងនោះទេថា Taecyeon បានរៀបការរួចហើយឬនៅ ព្រោះមិនមានលេចឮដំណឹងអ្វីនោះឡើយ។

ខណៈពេលនេះ អ្នកគាំទ្រកំពុងតែចែករំលែករូបភាពនេះពេញបណ្ដាញសង្គម ហើយពួកគេក៏បានចូលរួមអបអរទាំងឈឺចាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម