ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំពិពរ័ណ៍នៅប្រទេសជប៉ុននៅដើមខែឧសភា
ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ (The 9th Cambodia Festival 2025) នឹងដោយក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ នៅសួនឧទ្យានយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ ដើម្បីធ្វើការផ្សព្វផ្សាយនូវផលិតិផលក្នុងស្រុកទៅកាន់ទីផ្សារជប៉ុនឱ្យកាន់តែទូលំទូលាយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៤ខែកុម្ភៈបានអំពាវនាវដល់បណ្តាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តរៀបចំ ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ (The 9th Cambodia Festival 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ នៅសួនឧទ្យានយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រសួងបានលើកឡើងថា៖«ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំ ឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈ វប្បធម៌ ទេសចរណ៍ ព្រមទាំងជំរុញផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ទីផ្សារអន្តរជាតិ»។
បើយោងតាមក្រសួងពាណិជ្ជកម្ម គណៈកម្មការរៀបចំបានផ្តល់ស្តង់ចំនួនពីរទំហំ៥.៤ ម៉ែត្រ x ៣.៦ ម៉ែត្រ ជូនក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូនក្រុមហ៊ុន និងសហគ្រាសកម្ពុជា នាំយកផលិតផលនិងសេវាកម្មទៅដាក់តាំង បង្ហាញ ផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិនាឱកាសព្រឹត្តិការណ៍ខាងលើ។

«ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ដែលជាពាណិជ្ជករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមធ្វើការ ទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង។
បច្ចុប្បន្នក្រុមហ៊ុនជប៉ុនដ៏ធំគឺ MIRARTH Green Tech បានកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ និងបាននាំចេញទីកាន់ទីផ្សារអឺរ៉ូប និងជប៉ុនផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH កាលពីដើមខែតុលា ឆ្នាំ២០២៤ អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech លោក Kentaro Taniguchi បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីលំដាប់ពិភពលោក ប៉ុន្តែស្វាយចន្ទីមួយផ្នែកធំដែលកម្ពុជានាំចេញមិនបានធ្វើការកែច្នៃ។
លោកក៏បានអះអាងថា នឹងអាចបង្កើនតម្លៃបន្ថែមដល់គ្រាប់ស្វាយចន្ទី និងអាចលើកស្ទួយប្រាក់ចំណូលរបស់ពលរដ្ឋដែលជាលទ្ធផលអាចចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ