ព័ត៌មានជាតិ
ព្រះភិក្ខុ សាន សុជា៖ “ព្រះមហាវិមលធម្ម ពិន សែម បានឆក់យកបេះដូងខ្ញុំជិត២០ឆ្នាំហើយ”
ព្រះភិក្ខុ សាន សុជា តាមរយៈណ្តាញសង្គមមានថេរដិកាថា ជិតម្ភៃឆ្នាំមុន (មិនចាំឆ្នាំ) ក្នុងអនុសំវច្ឆរមហាសន្និបាតសង្ឃទូទាំងប្រទេស នាទីក្រុងភ្នំពេញ ព្រះមហាវិមលធម្ម ពិន សែម បានថ្លែងព្រះថេរដីកាក្នុងមហាសន្និបាតនោះយ៉ាងគួរឲ្យជក់ចិត្ត ព្រះអង្គមិនចាំទាំងស្រុងទេ ប៉ុន្តែបានកំណត់ចំណាំនូវចំណុចមួយចំនួនដូចខាងក្រោម៖
១- ទាក់ទងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ : លោកមានថេរដីកាថា របស់ណាដែលជាអត្តសញ្ញាណជាតិ នាំមកនូវសាមគ្គីភាព រីកចម្រើនដល់សង្គម ត្រូវតែរក្សាការពារនិងច្នៃប្រឌិតឲ្យកាន់តែប្រសើរឡើង របស់ណាដែលនាំឲ្យអន់ថយ ខាតប្រយោជន៍ ត្រូវតែលះបង់ចោល។


២- ទាក់ទងនឹងការអប់រំ : ដោយពេលនោះ អ្នកមានជំនឿបែបបុរាណ មិនចង់ឲ្យមានការសិក្សាប្រែបាលី សូម្បីតែសូត្រធម៌ប្រែជាដើម លោកលើកឡើងជំទាស់ទៅនឹងជំនឿចាស់គំរឹលទាំងនោះ មានជាអាទិថា នៅប្រទេសគេជឿនលឿន សូម្បីសត្វក៏គេបង្រៀនឲ្យចេះសម្តែងរកលុយដែរ សត្វមួយចំនួនគេបង្រៀនឲ្យចេះរាប់ One Two Three… ទៀតផង ហេតុអ្វីក៏យើងនៅបន្តវប្បធម៌ជឿតាមគ្នាងងឹតឈឹងយ៉ាងនេះ? មានតែការអប់រំទេ ដែលអាចធ្វើឲ្យមនុស្សភ្លឺស្វាង និងជាធនធានរបស់ជាតិ។ ក្នុងកាលនោះ ព្រះអង្គមិនទាន់ស្គាល់លោកច្បាស់នៅឡើយទេ គ្រាន់តែដឹងថា លោកមានតួនាទីជាមន្ត្រីសង្ឃ។ បន្ទាប់ពីលឺដូច្នោះ ព្រះអង្គគិតក្នុងចិត្តថា ព្រះថេរៈអង្គនេះ ពិតជាចាស់ខ្លឹមមែន នឹងក្លាយជាសសរទ្រូងក្នុងព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ ពីព្រោះលោកមានទាំងសមត្ថភាព និងឱកាសក្នុងការបំពេញតួនាទីជាគោឧសភៈយ៉ាងពេញទំហឹង។
គុណតំលៃ គួរតែត្រូវបានមើលឃើញខណៈពេលដែលលោកនៅមានព្រះជន្មនៅឡើយ និងគួរជួយជ្រោមជ្រែងតាមការដែលអាចធ្វើបាន មិនគួររក្សាទម្លាប់ប្រសិទ្ធិនាមបុគ្គលល្អមា្នក់ថាជាសប្បុរស ឬវីរៈបុរសក្រោយពេលដែលលោកលាចាកលោកទៅហើយនោះទេ៕


-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង