សន្តិសុខសង្គម
ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា គិតត្រឹមម៉ោង១១និង៥៣នាទីនេះ ហេតុការណ៍គ្រោះអគ្គិភ័យឆេះក្លឹបនៅជិតវត្តឬស្សីសាញ់ ក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងជំនាញបានរកឃើញជនរងគ្រោះចំនួន៩នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំង៩នាក់នោះ មាន៤នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈ៥នាក់ទៀតកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក នេត វន្ថា បន្ថែមថា នៅពេលនេះកម្លាំងជំនាញកំពុងបន្តរុករកនៅក្នុងគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះបន្ថែម។
សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លឹបកម្សាន្ដ មីតណាយ ព្រីមៀរ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនោះទេ ខណៈកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ