Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺមហារីក បានសម្លាប់ប្រជាជនថៃប្រមាណ ៨៦ ០០០​នាក់ក្នុងមួយឆ្នាំៗ

បានផុស

នៅ

យោងតាមរដ្ឋមន្ត្រីសុខាភិបាលថៃ ជំងឺមហារីកបានសម្លាប់ប្រជាជនថៃ ៨៦ ០០០​នាក់ក្នុងមួយឆ្នាំៗ និងមានករណីជំងឺមហារីកថ្មីចំនួន ១៤០ ០០០ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Somsak Thepsutin បាននិយាយ​ក្នុង​​ទិវា​មហារីក​ពិភពលោកឆ្នាំ​២០២៥នៅ​ផ្សារ​ទំនើប CentralWorld កាលពីថ្ងៃអង្គារ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ថា ជាមធ្យមមានករណីមហារីកថ្មីចំនួន ៣៨៦ ត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យក្នុងមួយថ្ងៃៗ ខណៈអ្នកជំងឺមហារីកជាមធ្យម ២៣២នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ លើសពីនេះ បច្ចុប្បន្ន មហារីកមាត់ស្បូនថ្មីប្រហែល ៥ ៣២០ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។ ស្ត្រី​អាយុ​ពី​៣០​ដល់​៦០​ឆ្នាំ​​ដែល​ត្រូវ​បានរកឃើញមានជំងឺ​មហារីក​មាត់ស្បូន​ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ ​មានប្រមាណ ​២១​លាន​ករណី។

(រូបភាព៖​ The Nation) Public Health Minister Somsak Thepsutin

ជា​លទ្ធផល ក្រសួងសុខាភិបាលថៃ​កំពុង​កែលម្អ​សេវា​វេជ្ជសាស្រ្ដ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​មហារីក។ ក្រសួងសុខាភិបាលសាធារណៈបានអនុវត្តវិធានការដ៏ទូលំទូលាយសម្រាប់ការពិនិត្យ និងព្យាបាលជំងឺមហារីកដែល​ជួយ​ជីវិតមនុស្សជាច្រើន។ គោលនយោបាយរបស់ក្រសួង បាន​អនុញ្ញាតឱ្យប្រជាជនស្ថិត​នៅ​ក្រោមគម្រោងថែទាំសុខភាពជាសកល និង​ទទួលបានការព្យាបាលគ្រប់ទីកន្លែង ហើយ​អ្នកជំងឺមហារីកអាចទទួលបានការថែទាំ​ឆាប់​រហ័ស និង​លឿនជាងមុន។

ការិយាល័យសន្តិសុខសុខភាពជាតិថៃ (NHSO) ក៏បានបែងចែកប្រាក់ចំនួន ៩ ពាន់លានបាតក្នុងមួយឆ្នាំសម្រាប់ការព្យាបាលជំងឺមហារីក។ ក្នុង​ចំណោម​ថវិកា​នេះ ៧ពាន់​លាន​បាត​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ធំ​ៗ​ដែល​មាន​សាលា​ពេទ្យ។ចំណែក​២​ពាន់​លាន​បាត​ទៀត​ទៅ​មន្ទីរពេទ្យ​របស់​​ក្រសួង​សុខាភិបាល​សាធារណៈ។ នៅទូទាំងប្រទេស​ថៃមានមន្ទីរពេទ្យចំនួន ១០០០ ដែលដំណើរការដោយក្រសួងសុខាភិបាល​ តែយ៉ាងណាមន្ទីរពេទ្យ​សុខភាព​សាធារណៈ​នៅ​តែ​ប្រឈម​នឹង​ការ​ខ្វះខាត​អ្នកជំនាញព្យាបាលជំងឺមហារីក៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម