Connect with us

ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលគោកឃ្លាង ចុះផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ០៤ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នៅ​ចុង​ម៉ោង​សិក្សា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង សហការ​ជាមួយ​លោក​នាយក​សាលា លោកគ្រូ​ អ្នកគ្រូ ក្រុមប្រឹក្សា​សង្កាត់ បាន​ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​-​សង្កាត់ ​មាន​សុវត្ថិភាព ផល​ប៉ះពាល់​ នៃ​គ្រឿងញៀន និង​បញ្ហា​ក្មេង​ទំនើង នៅ​វិទ្យាល័យ​ សម្តេច​ ហ៊ុន សែន ភ្នំពេញ​ថ្មី ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុសេនីយ៍ឯក ង៉ាត់ សុភា នាយ​ប៉ុស្តិ៍​គោក​ឃ្លាង បានឱ្យដឹងថា ដោយ​អនុវត្តតាមការចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ គឺធ្វើឡើង​តាម​ការណែនាំ​របស់លោក​ឧត្ដមសេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេញ​នូវ​ផែនការ ដើម្បីឱ្យ​កម្លាំង​សមត្ថកិច្ច​ទូទាំង​រាជធានី​ភ្នំពេញ ចុះ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ទាំងអស់​នេះ​ដល់​សិស្សានុសិស្ស។

លោក​អនុសេនីយ៍ឯក ង៉ា​ត់ សុភា បានឱ្យដឹង​ទៀតថា ជាមួយគ្នា​នោះ រូបលោក​ផ្ទាល់​បាន​ពន្យល់​ឱ្យ​យល់​ដឹង​បាន​ជ្រាប​ដល់​សិស្ស​មាន​ដូចជា​បញ្ហា​គ្រឿងញៀន ​ថា គ្រឿងញៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា ខូច​ប្រព័ន្ធ​ប្រាសាទ​ខួរក្បាល បាត់បង់​សតិ ឪពុកម្ដាយ​អាប់ឱន​កេរ្តិ៍ឈ្មោះ បាត់បង់​សេចក្ដី​សុខ -លំនឹង​​ក្នុង​គ្រួសារ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ពោរពេញ​ដោយ ចោរកម្ម ឆក់ ប្លន់ និង មនុស្ស​អសីលធម៌។ សរុប​មក ផល​ប៉ះពាល់ នៃ​គ្រឿងញៀន បាន​ជះឥទ្ធិពល​មក​លើ​ខ្លួនឯង គ្រួសារ និង សង្គម​ជាតិ។

ដោយឡែក​បញ្ហា​ក្មេង​ទំនើង​វិញ លោក​ក៏បាន​ពន្យល់​ណែនាំ​អំពី​លក្ខណៈ​ភូមិ-ឃុំ​ មាន​សុវត្ថិភាព គ្មាន​ហិង្សា ក្មេង លួច​ឆក់​ប្លន់ ក្មេង​ទំនើង។ បញ្ហា​ក្មេង​ទំនើង​នេះ កម្លាំង​សមត្ថកិច្ច កំពុង​និង​បង្ក្រាប ទប់ស្កាត់​ដូច​ភ្លៀងរលឹម មាន​មួយ​ចាប់​ ១​ មាន ​២​ ចាប់​ ២ គឺ​មិន​ទុក​នោះ​ទេ។

ជាមួយគ្នា​នេះ លោកនាយ​ប៉ុស្តិ៍​ ក៏បាន​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង​នេះ ត្រូវ​មាន​ការ​សហការ​ពី​ភាគី​ពាក់ព័ន្ធ ដូចជា អាណាព្យាបាល គ្រឹះស្ថាន​អប់រំ អាជ្ញាធរ ព្រមទាំង​សាមីខ្លួន​ផ្ទាល់​។ អាណាព្យាបាល ត្រូវ​បង្កើន​ការ​តាមដាន​កូនៗ​ របស់​ខ្លួន ហើយ​កាត់បន្ថយ​សេរីភាព​ពួកគេ​ខ្លះ ព្រោះ​កាលណា​ដែល​ពួកគេ​មាន​សេរីភាព​ច្រើន អាច​នឹង​មាន​ឱកាស​ចូល​ក្រុម​បង​តូច​បងធំ ឬ​ ក្រុម​ក្មេង​ទំនើង​ជាដើម៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម