Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​អ្នក​រត់ចោលប្រទេស​កូរ៉េ​ខាង​ជើង កើន​ឡើង​២០% នៅ​ឆ្នាំ​២០២៤

បានផុស

នៅ

យោង​តាម​​របាយការណ៍​ក្រសួងបង្រួបបង្រួម​កូរ៉េ​ខាង​ត្បូងកាលពី​ថ្ងៃ​អង្គារ​ទី​៤​ខែ​កុម្ភៈ​ ជនជាតិកូរ៉េខាងជើងដែលរត់​ចោល​ប្រទេស​​របស់​ខ្លួន​ បានកើន​ឡើង​ចំនួន​ ២០% នៅ​ក្នុង​ឆ្នាំ​២០២៤ បើ​ធៀប​នឹង​ឆ្នាំ​២០២៣។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឆ្នាំ​២០២៤ អ្នក​រត់ចោល​​ប្រទេស​កូរ៉េ​ខាង​ជើង មាន​ចំនួន​សរុប ២៣៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២១០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មាន​ត្រឹម ១៩៦​នាក់។ ជា​រួម ប្រជាជន​កូរ៉េ​ខាង​ជើង ដែល​រត់​ចូល​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង មាន​ចំនួន​សរុប ៣៤ ៣១៤​នាក់ ហើយ​ក្នុង​នោះ​មាន​ស្ត្រី ២៤ ៧៤៦​នាក់។

ក្នុងចំណោមអ្នកដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូងកាលពីឆ្នាំមុន មានតែ​៣​នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ខណៈដែលអ្នកផ្សេងទៀតភាគច្រើនស្នាក់នៅក្នុងប្រទេសទី​៣​ មុនពេលហោះហើរទៅកាន់​កូរ៉េ​ខាង​ត្បូង។

បើ​តាម​ក្រសួង​​កូរ៉េ​ខាង​ត្បូង ការកើនឡើងនៃតួលេខ​នេះ​ក្នុង​​ឆ្នាំ​២០២៤ អាចបណ្តាលមកពីការ​ដក​​ការ​រឹត​បន្តឹង​ព្រំដែន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ ដែលសម្រួលដល់លំហូរចូលនៃជនភៀសខ្លួនកូរ៉េខាងជើង ដែលបានស្នាក់នៅក្នុងប្រទេសទី​៣​ក្នុង​រយៈពេល​យូរ​ជាង​មុន​។

ក្នុង​ចំណោម​អ្នករត់ចោល​ប្រទេស​កូរ៉េ​ខាង​ជើង​ឆ្នាំ​២០២៤ ក៏​មាន​ទាំងមន្ត្រីជាន់ខ្ពស់​ជាច្រើននាក់ផងដែរ។ យ៉ាង​ណា ក្រសួង​កូរ៉េ​ខាង​ត្បូង​មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម​ទេ ដោយសារតែហានិភ័យសន្តិសុខផ្ទាល់ខ្លួន​របស់​ពួក​គេ។

មូលហេតុដែលស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​នៅ​​ក្នុង​ការរត់ចោល​ស្រុក គឺដោយសារតែបុរសនៅក្នុងប្រទេស​កូរ៉េខាងជើង ជារឿយៗត្រូវបានចងភ្ជាប់យ៉ាងតឹងរ៉ឹងដោយអង្គការនានា ហើយត្រូវតែបង្ហាញមុខសម្រាប់ការងារប្រចាំថ្ងៃ ខណៈដែលស្ត្រីមិនសូវជាប់នឹងតម្រូវការទាំងនេះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម