Connect with us

សុខភាព

៣ សំណួរ ឆ្លើយជាមួយពល​រដ្ឋទាក់ទងវ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​បាន​ប្រកាស​ថា​ខ្លួន​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩ និង​កំពុង​តែ​ដំណើរ​ការ​ចាក់​ជូន​ប្រ​ជា​ពល​រដ្ឋ​របស់​ខ្លួន​ផង​ដែរ។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​នេះ ក៏​មាន​ដែរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ទទួល​បាន​វ៉ាក់​សាំង​នេះ។

១. តើ​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស​ និង​រក្សា​គម្លាត​ទេ បើ​សិន​ជា​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពីរ​ដូសរួច​ហើយ?​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ចម្លើយ​លើ​សំណួរ​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ CDC ​អាមេរិក បាន​ឆ្លើយ​ថា​ត្រូវ​នៅ​បន្ត​ពាក់​។ បើ​តាម​ CDC អ្នក​ជំនាញ​លើក​ឡើង​ថា​​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​គ្រប់​គ្នា​ត្រូវ​បន្ត​ការពារ​ខ្លួន​តាម​គ្រប់​វិធី​ដែល​មាន ដើម្បី​បញ្ចប់​ការ​រាលដាល​ជំងឺ​កូវីដ១៩​។ គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស​ លាង​ដៃញឹកញាប់ និង​បន្ត​រក្សា​គម្លាត​សង្គម​។​

CDC អាមេរិក​បញ្ជាក់​ថា ការ​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ និង​ការ​អនុវត្ត​តាមការណែនាំ​ពីរបៀប​ការ​ពារ​ខ្លួន គឺ​ជួយ​យើង​ឲ្យ​រួច​ផុតពីជំងឺ​កូវីដ​១៩ និង​ការ​រាល​ដាល​កូវីដ​១៩​។ CDC បញ្ជាក់​ថា​ខ្លួន​ត្រូវ​ការ​ពេល​សិក្សា​បន្ថែម​ទៀតពីប្រសិទ្ធ​ភាព​វ៉ាក់សាំង​ មុន​នឹង​សម្រេច​ចិត្ត​ដូរ​គោល​ការ​ណ៍​សុវត្ថិ​ភាព​។

២. ចុះ​បើ​ខ្ញុំ​បាន​ឆ្លង និង​ជាពី​កូវីដ១៩ ហើយ តើ​ខ្ញុំ​នៅ​ត្រូវ​ការ​ចាក់​វ៉ាក់​សាំង​ឬទេ?

គិត​មក​ដល់​ពេល​នេះ CDC អាមេរិក​ថា ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ថា​តើ​អ្នក​ធ្លាប់​កើត​កូវីដ​១៩ អាច​ការ​ពារ​ខ្លួន​បាន​យូរ​ប៉ុនណា​ពី​ការ​ឆ្លង​កូវីដ១៩ ម្ដង​ទៀត​នោះទេ​ ដែ​ល​នេះ​គេ​ហៅថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ធម្មជាតិ​។ តាម​ការសិក្សា​កន្លងមក ប្រ​ព័ន្ធភាព​ស៊ាំ​ធម្មជាតិនេះ​មិន​អាច​នៅ​ការពារ​បាន​យូរ​នោះ​ទេ​ តែ​ថា​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​លើ​ចំណុច​នេះ។ មក​ដល់​ពេល​នេះ CDC អាមេរិក​ មិន​ទាន់​អាច​ផ្ដល់​យោបល់​បានទេ ថា​អ្នក​ធ្លាប់​កើត​កូវីដ​១៩ គួរ​ចាក់​វ៉ាក់សាំង​ឬយ៉ាងណា ត្រូវ​រង់ចាំ​ការ​ណែ​នាំពី​គណៈកម្មការ​ប្រឹក្សា​យោបល់​ផ្នែក​ប្រ​ព័ន្ធ​ភាព​ស៊ាំ បន្ត​ទៀត​។

៣. តើ​ពេល​ណា​ខ្ញុំ​អាច​ឈប់​ពាក់​ម៉ាស​បាន ក្រោយ​ពី​ចាក់​វ៉ាក់សាំង​កូវីដ១៩​រួច?

Singapore PM gets second dose of Covid-19 vaccine | The Star

បើ​តាម​CDC អាមេរិក ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ទេ​ថា​ពេល​ណា CDC នឹង​ឈប់​ណែនាំ​ឲ្យ​គ្រប់គ្នា​ពាក់​ម៉ាស​ និង​រក្សា​គម្លាត ដើម្បី​ការពារ​កូវីដ​១៩។ CDC ថា​អ្នក​ជំនាញ​ត្រូវ​ការ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ប្រ​សិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ជាមុន​សិន​មុន​នឹង​មានការ​សម្រេច​ចិត្ត​ណាមួយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​ជំនាញ​ព្រមាន​​គ្រោះ​ថ្នាក់ដោយ​ការ​ពាក់​ម៉ាស អំឡុង​សីតុណ្ហភាពក្ដៅខ្លាំង

ចុចអាន៖ អ្វី​ខ្លះ​អ្នក​បើកបរ និង​អ្នក​ដំណើរ​លើ​រថយន្ត​សាធារណៈ​ ​គួរ​អនុវត្ត​ការពារ​កូវីដ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៦ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៤ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម