Connect with us

ព័ត៌មានជាតិ

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

មុខរបរលក់កាហ្វេភេសជ្ជៈតាមដងផ្លូវ លក្ខណៈសាមញ្ញ តែអាចរកចំណូលសមរម្យ។

មុខរបរលក់ កាហ្វេ ភេសជ្ជៈ តាមតូបនៅតាមដងផ្លូវ ទោះបីជាមានលក្ខណៈសាមញ្ញ ប៉ុន្តែមានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប និងមន្ត្រីរាជការ។ នេះបើ​តាមការឲ្យដឹងពីលោក ស៊្រន សីហា អាយុ ៣៥ឆ្នាំ ម្ចាស់តូបកាហ្វេមួយកន្លែង ស្ថិតនៅចំនុចជាប់របងការ៉ាសប្រេងតេឡា TELA ផ្ដុំរង្វង់មូលព្រាបសរ ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រន សីហា បានឲ្យដឹងបន្តថា លោក​បាន​ចាប់យកមុខរបរលក់ការហ្វេ និងភេសជ្ជៈគ្រប់មុខ​តាម​ដង​ផ្លូវ​នេះ អស់រយៈពេលជាង ២ឆ្នាំងមកហើយ។ ការ​​ចាប់ផ្តើមបើកលក់ដំបូង ជាមួយដើមទុកជាង ៤ ពាន់ដុល្លារ សម្រាប់ការចំណាយទូទៅ ទៅលើសម្ភារៈម៉ាស៊ីនឆុងកាហ្វេ តូប តុក និងកៅអីអង្គុយលេង ជាដើម ។

ទោះបីជាទីតាំងតូបកាហ្វេរបស់លោក លក់នៅតាមដងផ្លូវក៏ពិតមែន ប៉ុន្តែមានកន្លែងអង្គុយ មានកន្លែងទុកដាក់ម៉ូតូ និងរថយន្តសមរម្យ។

បើ​តាម​បុរស​វ័យ​ជាង ៣០ ឆ្នាំ​រូបនេះ ក្នុងមួយថ្ងៃលោក​អាចលក់កាហ្វេ ភេសជ្ជៈ ជាមធ្យមបានចន្លោះពី ៥០ កែវទៅ ៩០ កែវ និងអាចរកប្រាក់ចំណូល​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ដោយក្នុង១កែវ តម្លៃ ៤ ពាន់រៀល ដែលអាចផ្គត់ផ្គង់ដល់​សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។

នាពេលអនាគត លោក ស៊្រន សីហា មានគម្រោងនឹងពង្រីកបន្ថែមលើមុខរបរមួយនេះ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងអនាគតកូនៗរបស់លោកផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម