សន្តិសុខសង្គម
ទំនងឆ្លងចរន្ដ រថយន្ដ FORD RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ
រថយន្តម៉ាក FORD RAPTOR មួយគ្រឿងត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតមួយកំណាត់មុខទាំងស្រុង ខណៈពេលកំពុងបើកបរដែលទំនងជាកើតចេញពីការឆ្លងចរន្ដអគ្គិសនី។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាក FORD RAPTORពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា X-6789-X បេីកបរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនមធ្យម លុះបេីកមកដល់ចំណុមុខបុរី វិមានភ្នំពេញ ក៏ស្រាប់តែឆ្លងចរន្តចេញពីម៉ាស៊ីនរថយន្ត មានផ្សែង និងអណ្តាតភ្លើង ទើបអ្នកបើកបរ និងអ្នករួមដំណើរចុះចេញពីរថយន្ដដើម្បីសុំការអន្តរាគមន៍។
ប្រភពបន្ថែមថា ករណីនេះត្រូវបានអន្តរាគមន៍ពន្លត់ដោយក្រុមរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមរថយន្តពន្លត់អគ្គិភ័យរបស់ បុរីវិមានភ្នំពេញ តែទោះយ៉ាងណាអណ្ដាលភ្លើងបានឆេះខូចខាតផ្អែតខាងមុខទាំងស្រុងទៅហើយ។
ករណីនេះ ដោយសារមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ សមត្ថកិច្ចបានឲ្យម្ចាស់យករថយន្ដទៅជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ សំណាង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?