Connect with us

ជីវិតកម្សាន្ដ

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តារាសម្ដែងចិន Liang Youcheng វ័យ 27 ឆ្នាំ ទំនងជាបានទទួលមរណភាពកាលពីថ្ងៃទី 30 ខែមករា ដែលជាថ្ងៃទីពីរនៃថ្ងៃចូលឆ្នាំចិន បន្ទាប់ពីត្រូវបានដឹងថា លោកបានឆ្លងជំងឺផ្តាសាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន China Press បានឲ្យដឹងថា Liang Youcheng ត្រូវបានគេនិយាយថា មានជំងឺផ្តាសាយធម្មតា ប៉ុន្តែស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ដែលនាំទៅដល់ការឆ្លងប្រព័ន្ធប្រសាទកណ្តាល។ បន្ទាប់មក តារាសម្តែងរូបនេះ បានទទួលមរណភាពនៅថ្ងៃទី២ នៃថ្ងៃចូលឆ្នាំចិន ដោយមិនមានសមាជិកគ្រួសារនៅជុំវិញខ្លួននោះទេ។

វាត្រូវបានគេប៉ាន់ស្មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ថា Liang បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ A ទោះបីជាមិនមានការបញ្ជាក់ក៏ដោយ។ នេះ​គឺ​ស្រដៀង​គ្នា​នឹង​ការ​ទទួល​មរណភាព​របស់​តារា​សម្ដែង​តៃវ៉ាន់ Barbie Hsu ដែល​បាន​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​សារ​ជំងឺ​រលាក​សួត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម