Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

បានផុស

នៅ

ប្រទេសចិន បាន​ដាក់​ពាក្យ​បណ្ដឹង​នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញ​វិធានការ​ដាក់​ពន្ធ​ ១០% របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើទំនិញរបស់ចិន។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ WTO ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​ពុធ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៥។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ កាលពីថ្ងៃសៅរ៍បានបញ្ជាឲ្យ​ដំឡើងពន្ធលើទំនិញពីម៉ិកស៊ិក កាណាដា និងចិន ដោយទាមទារឲ្យ​ពួកគេ​បញ្ឈប់​លំហូរនៃសារធាតុ​ញៀន fentanyl និងជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែក្រោយមក​ក៏​បាន​ផ្អាក​ដាក់​ពន្ធប្រឆាំង​ម៉ិកស៊ិក និង​កាណាដា លើកលែង​តែ​ចិន។

WTO បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាលចិន បាននិយាយថា វិធានការនេះហាក់ដូចជាមិនស៊ីសង្វាក់គ្នានឹងកាតព្វកិច្ចរបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការបង្កើតស្ថាប័នពាណិជ្ជកម្ម។

សេចក្តីថ្លែងការណ៍របស់ចិន បានរៀបរាប់​ថា៖ «ប្រទេសចិនរក្សាសិទ្ធិក្នុងការបង្កើនវិធានការ និងការទាមទារបន្ថែមទាក់ទងនឹងបញ្ហាដែលបានកំណត់នៅទីនេះ ក្នុងអំឡុងពេលនៃការពិគ្រោះយោបល់ និងនៅក្នុងសំណើនាពេលអនាគតណាមួយសម្រាប់ការបង្កើតគណៈកម្មាធិការ»។

យ៉ាង​ណា ចិន​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​វិធានការ​ទាំង​នោះ​អាច​ជា​អ្វី​ទេ។

ក្រៅ​តែ​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ WTO រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ក៏​បាន​ប្រកាស​វិធានការ​សងសឹក​ប្រឆាំង​នឹង​អាមេរិក​ផង​ដែរ ដោយ​គិត​ពន្ធ​ចំនួន ១០% ទៅ ១៥% លើ​ការ​នាំ​ចូល​ពី​​ក្រុង​វ៉ាស៊ីតោន ចំពោះ​ទំនិញ​មួយ​ចំនួន ដូចជា ប្រេង​ឆៅ ធ្យូងថ្ម គ្រឿងយន្ត​កសិកម្ម យានជំនិះធំៗ និង​ឧស្ម័ន​ធម្មជាតិ​រាវ។

ចំណាត់ការសងសឹករបស់ទីក្រុងប៉េកាំង នឹងចូលជាធរមាននៅថ្ងៃទី១០​ខែកុម្ភៈ៕

ដោយ៖ ឈាង

ចុចអាន៖ ចិន ប្រកាស​ដាក់​ពន្ធ​ ១០% ទៅ ១៥% លើ​អាមេរិក ដើម្បី​ប្រឆាំង​នឹងលោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម