ព័ត៌មានជាតិ
ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា
កម្ពុជា និងជប៉ុន បាននិងកំពុងរិះរកនូវមធ្យោបាយក្នុងការជំរុញទាក់ទាញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងបរិការណ៍សង្គ្រាមពាណិជ្ជកម្មសកលបច្ចុប្បន្ន។ ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា លោក វង្សី វិស្សុត នៅទីក្រុងតូក្យូ ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន ក្នុងការបង្វែរទិសដៅវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបានធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានស្វែងយល់ពីបញ្ហាប្រឈម និងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
លោក Ishiguro Norihiko គូសបញ្ជាក់ទៅកាន់លោក វង្សី វិស្សុត ថា ក្នុងបរិការណ៍នៃសង្គ្រាមពាណិជ្ជកម្មសកល ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃ និងផលិតកម្ម ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម តាមរយៈការបង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក វង្សី វិស្សុត បានប្រាប់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម កង្វល់នានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាពិសេសបានជំរុញឱ្យសហគមន៍វិនិយោគិនជប៉ុន លើកឡើងអំពីបញ្ហាប្រឈមនានាដោយបើកចំហជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើផែនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងកង្វះកម្លាំងពលកម្ម ការបណ្តុះបណ្តាលពលករជំនាញ ការជំរុញធុរកិច្ចថ្មី និងយន្តការលើកទឹកចិត្តនានា ក្នុងគោលដៅទាក់ទាញការវិនិយោគថ្មីៗទៀតមកកាន់ប្រទេសកម្ពុជា ខណៈគោលនយោបាយថ្មីរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក៏មានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន។
សម្រាប់ការបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទៅទីផ្សារជប៉ុន ក៏ជាចំណុចសំខាន់ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនេះដែរ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?