Connect with us

ព័ត៌មានជាតិ

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

បានផុស

នៅ

មន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីគំរាមកំហែង ទារប្រាក់ពីពលរដ្ឋ  ហើយពលរដ្ឋត្រូវរាយការណ៍ ឬដាក់ពាក្យបណ្តឹង ប្រសិនជួបករណីទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖ “មន្ទីរព័ត៌មានខេត្ត សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំជាអ្នកសារព័ត៌មាន ឬជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរូបភាពផ្សេងៗដូចជា គំរាមកំហែង កំហែងទារប្រាក់កាសជាដើម ។ល។ ដែលសកម្មភាពនេះ ប្រាសចាកទៅនឹង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព័ត៌មាននៅកម្ពុជា។”

មន្ទីរព័ត៌មានខេត្តសៀមរាប ក៏ស្នើដល់សាធារណជន ប្រសិនជាទទួលរងនូវការរំលោភបំពានសិទ្ធិសេរីភាព ឯកជនភាព ឬកិត្តិយស ពីជនក្លែងបន្លំខាងលើ ត្រូវរាយការណ៍ទៅក្រសួងព័ត៌មាន តាមរយៈលេខទូរសព្ទ ០១៥ ៤៨៣ ២៨៣ និងលេខ ០១២ ៤៨៨ ១៥៦។ ក្រៅពីរាយការណ៍ ពលរដ្ឋក៏អាចដាក់ពាក្យបណ្តឹងផ្ទាល់ទៅកាន់ក្រសួងព័ត៌មាន ឬមន្ទីរព័ត៌មានខេត្តបានដែរ ដើម្បីក្រសួងចាតិវិធានការតាមផ្លូវច្បាប់។  

សេចក្តីអំពាវនាវនេះ ធ្វើឡើងស្របតាមការប្តេជ្ញារបស់ក្រសួងព័ត៌មាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវលើវិជ្ជាជីវិៈ ដែលជាតម្លៃ និងលើកកម្ពស់ដល់វិស័យសារព័ត៌មានកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៤១ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤១ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម