Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

បានផុស

នៅ

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអាជ្ញាធរថ្នាក់ឃុំ-សង្កាត់ បន្តពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋ តាមរយៈការផ្ដល់ និងបម្រើសេវាសាធារណៈឱ្យបានល្អ។ ការលើកទឹកចិត្តនេះ ត្រូវបានអ្នកនាំពាក្យរង បញ្ជាក់ថា ព្រោះយន្តការច្រកចេញចូលតែមួយ ជាមរតកនយោបាយពីសម្ដេចតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់របស់លោកបណ្ឌិត ទូច សុឃៈ គឺជាង២០ឆ្នាំហើយដែលរាជរដ្ឋាភិបាលផ្ដល់សិទ្ធិទាំងស្រុងឱ្យពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានយន្តការច្រកចេញចូកតែមួយ។

លោក​ បន្តថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចប្រគល់ការងារនេះ ភ្ជាប់ដោយប្រភេទសេវាមួយចំនួនទៅឱ្យរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានក្លាយជាមរតកនយោបាយដ៏មានប្រជាប្រិយភាពមួយរហូតមកដល់សព្វថ្ងៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នៅដើមនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់មន្រ្តីជំនាញ និងក្រុមការងារ ចុះស្រាវជ្រាវ និងប្រមូលព័ត៌មានយ៉ាងគ្រប់ជ្រុងជ្រោយ ដោយរកឃើញថា យន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតឃុំ សង្កាត់ បានទទួលការពេញចិត្ត និងវាយតម្លៃជាវិជ្ជមាន ទាំងពីប្រជាពលរដ្ឋអ្នកទទួលសេវាផ្ទាល់ ទាំងបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងបណ្ដាប្រទេសជាដៃគូ ជាអាទិ៍ អាល្លឺម៉ង់ ស្វីស និងអូស្ត្រាលី ជាដើម។

សម្រាប់ច្រកចេញចូលតែមួយថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីបានអនុវត្តសាកល្បងនៅមូលដ្ឋានគោលដៅមួយចំនួន រដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ជាសេនាធិការ បានសម្រេចដាក់ឱ្យអនុវត្តយន្តការនេះគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសរួចរាល់អស់ហើយ។ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា យន្តការនេះ បាននិងកំពុងដឹកនាំចាត់ចែងដោយមេឃុំ និងចៅសង្កាត់។ ដូច្នេះលោក ជឿជាក់ថា មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងមូល នឹងពិតជាខិតខំប្រឹងប្រែងអនុវត្តយន្តការនេះប្រកបដោយគុណភាព ដើម្បីបំពេញសេចក្ដីត្រូវការ ឬក៏អាចនិយាយបានថា ដើម្បីផ្គាប់ចិត្តពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។

សូមបញ្ជាក់ថា សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ រួមមាន ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត ឬ បញ្ជាក់ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍ (ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេចក្តីចម្លងមរណភាព។

ក្រៅពីនេះ ក៏មានសេវាចេញលិខិតបញ្ជាក់នានា ដូចជា សេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬ ពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់តបណ្តាញ​អគ្គិសនី លិខិតបញ្ជាក់តបណ្តាញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។

សម្រាប់តម្លៃនៃសេវារបស់រដ្ឋបាលឃុំ សង្កាត់ សេវាខ្លះមិនអស់ប្រាក់ សេវាខ្លះបង់ប្រាក់ត្រឹម២ពាន់រៀល និងច្រើនបំផុតត្រឹម១ម៉ឺនរៀល ដោយខ្លះរយៈពេល៣ថ្ងៃ ខ្លះមានរយៈពេល១សប្ដាហ៍ និងជាទូទៅ មេឃុំ ចៅ សង្កាត់ ច្រើនតែពន្លឿនជាងនេះជូនពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៣ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៧ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម