ព័ត៌មានអន្ដរជាតិ
Unicef ៖ ខ្យល់ពុលសម្លាប់កុមារនៅអាស៊ី១០០ នាក់ជារៀងរាល់ថ្ងៃ
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឱ្យដឹងថា ខ្យល់ពុលបានផ្សារភ្ជាប់ទៅនឹងការស្លាប់ប្រចាំថ្ងៃរបស់កុមារជាង ១០០ នាក់ដែលមានអាយុក្រោម៥ឆ្នាំនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខណៈប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីកំពុងប្រយុទ្ធនឹងការកើនឡើងនៃខ្យល់ពុលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី០៦ខែកុម្ភៈនេះ។
យោងតាមការរកឃើញថ្មីដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានឱ្យដឹងថា អត្រាមរណភាពដែលជាប់ទាក់ទងនឹងខ្យល់ពុលមានចំនួនជិតមួយក្នុងចំណោមការស្លាប់នៃកុមារ៤នាក់ជារួមជាមួយនឹងផលប៉ះពាល់បន្តរហូតដល់ពេញវ័យ។
អង្គការ Unicef បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារ ៥០០លាននាក់នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានប៉ះពាល់នឹងកម្រិតនៃការបំពុលបរិយាកាសមិនល្អ ជាមួយនឹងការបំពុលក្នុងគ្រួសារ ដែលបណ្តាលមកពីប្រេងដែលប្រើសម្រាប់ចម្អិនអាហារ និងកម្ដៅ ដែលអាចធ្វើឱ្យមានអ្នកស្លាប់ច្រើនបំផុតក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។
ជាមួយគ្នានេះដែរ មានកុមារចំនួន ៣២៥លាននាក់រស់នៅក្នុងប្រទេសដែលមានកម្រិតភាគល្អិតប្រចាំឆ្នាំជាមធ្យម ឬ PM2.5 លើសពីការណែនាំរបស់អង្គការសុខភាពពិភពលោកយ៉ាងហោចណាស់៥ដង ភាគច្រើនបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល និងកាកសំណល់កសិកម្ម។
សារធាតុពុលនៅក្នុងបរិយាកាសអាចប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍការយល់ដឹងរបស់កុមារ ហើយអាចបណ្តាលឱ្យមានផលប៉ះពាល់យូរអង្វែងតាមរយៈដំណាក់កាលនៃជីវិតរបស់កុមារ ដូចជាជំងឺហឺត ការខូចខាតសួត និងការពន្យាពេលនៃការអភិវឌ្ឍន៍ រួមទាំងជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
យោងតាមការបោះពុម្ពលើកទី៥នៃរបាយការណ៍របស់រដ្ឋ Global Air ដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថានផលប៉ះពាល់សុខភាព និងអង្គការ Unicef ក្នុងឆ្នាំ ២០២៤ ដោយសារខ្យល់ពុលមានអ្នកស្លាប់ចំនួន៧០០០០០ នាក់ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១។
ចំនួននេះគឺស្មើនឹងការស្លាប់ជិត ២០០០នាក់ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាកត្តាហានិភ័យឈានមុខគេទីពីរចំពោះការស្លាប់ក្នុងចំណោមកុមារតូចៗ បន្ទាប់ពីកង្វះអាហារូបត្ថម្ភ ខណៈPM2.5 ត្រូវបានគេរកឃើញថាជាមូលហេតុសមស្រប និងត្រឹមត្រូវបំផុតនៃលទ្ធផលសុខភាពមិនល្អនៅជុំវិញពិភពលោក។
បច្ចុប្បន្នទីក្រុងនៅអាស៊ីដូចជា New Delhi ប្រទេសឥណ្ឌា, ទីក្រុង Dhaka ប្រទេសបង់ក្លាដែស និង ទីក្រុង Bangkok ប្រទេសថៃ កំពុងប្រឈមជាមួយខ្យល់អាកាសមិនល្អ ដោយសារការដុតកាកសំណល់ដំណាំកសិកម្មតាមរដូវ ការបំពុលដោយយានយន្ត និងបាតុភូតអាកាសធាតុដែលចាប់ភាគល្អិតធូលីក្នុងបរិយាកាស។
ជាមួយគ្នានេះរបាយការណ៍របស់ធនាគារពិភពលោកនាពេលថ្មីៗនេះ បានរកឃើញថា ការចំណាយសេដ្ឋកិច្ចទាក់ទងនឹងបញ្ហាខ្យល់ពុលនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានចំនួន ២.5 ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ស្មើនឹង ៩.៣% នៃផលិតផលក្នុងស្រុកសរុបក្នុងតំបន់៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?