Connect with us

ព័ត៌មានអន្ដរជាតិ

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

បានផុស

នៅ

ការដាក់ពន្ធសងសឹករបស់​ចិន​លើ​ប្រេងកាត​របស់​សហរដ្ឋ​អាមេរិក អាចធ្វើឱ្យ​ការនាំចេញ​ប្រេង​របស់​សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ ធ្លាក់ចុះ​ ជាលើកដំបូងរាប់តាំងពីវិបត្តិកូវីដ១៩។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈការនាំចូល​ប្រេងអាមេរិក​របស់​ចិន​ បានធ្លាក់ចុះ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំនេះ ដោយ​សារ​តែ​ចិន​ងាក​ទៅទិញ​ប្រេង​ថោកៗពីរុស្ស៊ី និងអ៊ីរ៉ង់ ចិន​នៅតែរួមចំណែក​ប្រមាណ​ ៥ ភាគរយ នៃការនាំចេញប្រេងរបស់​អាមេរិក​ ក្នុងឆ្នាំ ២០២៤ ឬ​ប្រមាណ ១៦០ ០០០ បារ៉ែល/ថ្ងៃ។ នេះបើតាមព័ត៌មាន​ពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Kpler ។

អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler លោក Matt Smith បាននិយាយថា ចិនរួម​ចំណែកគួរឱ្យកត់សម្គាល់លើការនាំចេញរបស់សហរដ្ឋអាមេរិក​ ខណៈតម្រូវការអន្តរជាតិសម្រាប់ប្រេងឆៅរបស់អាមេរិក អាច​នឹង​កើន​ដល់កម្រិតកំពូលរួចហើយ​។ ​ដោយហេតុនេះ​ លោក​លើកឡើងថា ​ពន្ធ​សងសឹក​របស់​ចិន​អាច​ធ្វើ​ឱ្យ​​ការនាំចេញ​ប្រេង​របស់​អាមេរិកធ្លាក់ចុះ​កាន់តែលឿន។

គួរកត់សម្គាល់ថា​ ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងច្រើនជាង ១០ ដងចាប់តាំងពីប្រទេស​នេះបានដកការហាមឃាត់សហព័ន្ធ​លើការនាំចេញប្រេងក្នុងស្រុកក្នុងឆ្នាំ ២០១៥ ។ នោះបានជួយសហរដ្ឋអាមេរិកឱ្យ​ក្លាយជាប្រទេសនាំចេញប្រេង​ធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពី​អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

យ៉ាងណាមិញ Kpler បានឱ្យដឹងថា កំណើននៃការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក បានចុះខ្សោយក្នុងឆ្នាំ ២០២៤ ដោយ​កើនឡើងត្រឹមតែ ០,៦ ភាគរយ ​(២៤ ០០០ បារ៉ែល/ថ្ងៃ) ប៉ុណ្ណោះ ដែលធ្វើឱ្យ​តួលេខ​ទាំងមូល​ឈរ​នៅត្រឹម ៣,៨ លាន​បារ៉ែល/ថ្ងៃ ខណៈក្រុមហ៊ុនអាមេរិកបានកម្រិតការទាញយកប្រេង ដោយសារតែការព្រួយបារម្ភអំពីតម្រូវការសកល។

សម្រាប់ចិន​ ការដាក់ពន្ធសងសឹកលើ​ប្រេងអាមេរិក អាច​មាន​ផលប៉ះពាល់តិចតួច​លើ​ខ្លួន ដោយ​សារ​តែ​​ប្រេង​របស់​អាមេរិករួមចំណែកត្រឹមតែ ១,៧ ភាគរយ ប៉ុណ្ណោះ នៃការ​នាំចូល​ប្រេងសរុប​របស់ចិន​​ក្នុងឆ្នាំ ២០២៤ ​ក្នុងតម្លៃប្រហែល ៦ ​ប៊ីលានដុល្លារ ធ្លាក់ចុះ ២,៥ ភាគរយ ធៀប​នឹងឆ្នាំ ២០២៣។ ​ផ្ទុយទៅវិញ ចិន​បាន​បង្កើន​ការនាំចូលប្រេង​ពីប្រទេសកាណាដា ប្រហែល ៣០ ភាគរយ កាលពីឆ្នាំមុន ​ដល់ជាង ៥០០ ០០០ បារ៉ែល/ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១២ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម