Connect with us

ព័ត៌មានអន្ដរជាតិ

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

បានផុស

នៅ

ពិតជារឿងដ៏ចម្លែក នៅពេលស្ករគ្រាប់និងនំចំណីចំណុកក៏ដូចជាទឹកដោះគោផុតកំណត់ ត្រូវបានគេយកមកចោលឡើងគរដូចភ្នំ នៅតាមផ្លូវក្នុងទីក្រុងហាណូយ ក្រោយចប់ពិធីបុណ្យចូលឆ្នាំវៀតណាម។

(រូបថត​៖ VTC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន Baohaiduong នៅថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ស្ករគ្រាប់និងនំចំណីទាំងនេះ ត្រូវបានគេយកមកចោលនៅលើផ្លូវ Dong Tien ក្នុងសង្កាត់ La Phu នៃខណ្ឌ Hoai Duc។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនដឹងថារបស់ផុតកាលបរិច្ឆេទទាំងនេះ ត្រូវគេយកមកពីណានោះទេ ប៉ុន្តែពួកគេបានបើកការស៊ើបអង្កេតហើយ ដើម្បីរកការពិតឲ្យឃើញ។

តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ស្ករគ្រាប់និងនំចំណីទាំងនេះមានទម្ងន់រាប់តោន ហើយមានលាយឡំគ្នា ខ្លះជាផលិតផលវៀតណាមនិងខ្លះទៀតជាផលិតផលចិន ហើយអ្វីដែលសំខាន់ ភាគច្រើនគឺជារបស់ញ៉ាំដែលក្មេងៗចូលចិត្ត។ 

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋ សូមកុំយករបស់ទាំងនេះទៅញ៉ាំឬទៅលក់បន្តឲ្យសោះ ព្រោះថា វាប៉ះពាល់ខ្លាំងណាស់ចំពោះសុខភាព៕

(រូបថត​៖ VTC)
(រូបថត​៖ VTC)
(រូបថត​៖ VTC)
(រូបថត​៖ VTC)
(រូបថត​៖ VTC)
(រូបថត​៖ VTC)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៦ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១១ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម