Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

បានផុស

នៅ

លោក ដួង សុខគា បានបង្ហាញការហួសចិត្តទៅលើអត្តចរិតរបស់បុគ្គលមួយចំនួន មិនថាខ្មែរមិនថាបរទេស ងាយខ្ជាក់សម្តីណាស់ មិនចេះក្រែងរអែងចិត្តអ្នកណាសោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រុសលោក ដួង សុខគា បានរៀបរាប់ថា “មានឆ្ងល់ដូចពូមោកទេបងប្អូន? មនុស្សឥឡូវនេះ មិនថាខ្មែរយើងខ្លះមិនថាបរទេសខ្លះមាត់អ្វីក៏ផុយម៉្លេះ? ត្រូវជេរក៏ជេរ ត្រូវថាក៏មកទាំងកាក ដូចសត្រូវនឹងគ្នាពីពេលណា? រឿងអ្វីមួយ បើហ៊ានមើល comment គឺឈឺចាប់ឈឺចិត្តឈឺក្បាលតែម្តង! ដូចជាលែងចេះកោតក្រែងរអែងចិត្តគ្នាហើយ?”។

លោក ដួង សុខគា បន្តថា ឱសីលធម៌! ឱការស្រលាញ់!? រឿងអ្វីក៏មិនចេះត្រូវចិត្តដែរដូចចែកបក្សចែកក្រុមគ្នា ដុតកម្តៅឱ្យខឹងគុំកួនយ៉ាងម៉េច? ឬជាសញ្ញានៃការបែកពិភពលោកឆាប់ៗ? ទេបើថាធ្លាប់ឈ្លោះទាស់ ឬធ្លាប់ជេរទៅជេរមក អាហ្នឹង​មិនដឹងថាម្តេចទេ ?​ មនុស្ស​ឈ្លោះគ្នាយើងពិបាកហាមតែអ្នកខ្លះឱ្យតែទាស់ ចិត្តដូចគុំពីពេលណា? ជេរមិនរើសមុខ ដៀលមិនរើសរឿង?? កប់ៗ មាត់?។

តារាប្រុសលោក ដួង សុខគា និយាយទៀតថា បើថាទាស់ចិត្តក៏និយាយឱ្យស្រួលទៅវាថី? មើលទៅបែបឃើញគ្នាលែងបានហើយ? លេងមិនដឹងលេងមែនមិនដឹងមែន!? អ៊ីចឹងទេតើ ទើបជួបមុខគ្នាមិនសូវបានយូរ ដេញចាក់ ដេញកាប់គ្នាមិនញញើតសោះ? បុរាណ​លោកដៀលសត្វម៉្យាង ព្រោះ​បើវាឃើញគ្នាគឺវាខាំបំបាក់ មិនដឹងគួរ មិនដឹងសម មិនដឹងខុស មិនដឹងត្រូវពូជឯងសោះ។

បន្ថែមពីនេះលោក ដួង សុខគា លើកឡើងថា បើនិយាយពីរឿងចំអេសចំអាសវិញ ដូចជាលែងចេះខ្មាសអៀ នអស់ហើយចំៗ។ ពូមោក សុំទោស​ចុះណាបងប្អូន! ក្រែងពូមោកគិតខុសទៀត តែទង្វើណាដែលនាំឱ្យឈ្លោះនាំឱ្យបែកបាក់ល្មមគិតឡើងវិញហើយ ហើយជួយទប់គ្នាផងរឿងខ្លះនិយាយស្រួលៗ គ្នាអាចស្តាប់យល់ ហើយព្រមកែដោយមិនមានកំហឹង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ៤ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១៣ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម