ព័ត៌មានជាតិ
វី ឌីណែត៖ “ម៉ាក់ស្លាប់ សពម៉ាក់ ក៏ខ្ញុំមិនអាចចេញទៅធ្វេីបុណ្យបានដែរ”
“ខ្ញុំលែងមានម៉ាក់ហៅទៀតហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយើងកូននឹងរឹងមាំ”។ សារដ៏រំជួលចិត្តរបស់តារាចម្រៀង កញ្ញា វី ឌីណែត ក្រោយឮដំណឹងម្តាយបានទទួលមរណៈភាព។

តារាចម្រៀងដែលកំពុងព្យាបាលជំងឺកូវីដ ១៩ ថ្លែងទៀតថា៖ “សូម្បីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែ ម៉ាក់ខូចហេីយក៏មិនអាចឃេីញ សូម្បីតែសពក៏មិនអាចចេញទៅធ្វេីបុណ្យបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ”។
មកដល់ពេលនេះមិនទាន់មានការបញ្ជាក់យ៉ាងណាពីក្រសួងសុខាភិបាលជុំវិញការស្លាប់របស់ម្តាយតារាចម្រៀងរូបនេះ។
គួរបញ្ជាក់ថា ម្ដាយរបស់ កញ្ញា វី ឌីណែត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke បន្ទាប់ពីរកឃើញថា មានវិជ្ជមានកូវីដ១៩។ ក្នុងពេលសម្រាកព្យាបាល ស្ថានភាពជំងឺម្តាយរបស់នាងកាន់តែធ្ងន់ធ្ងរខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់។
តាមប្រភពពីកញ្ញាវី ឌីណែត ម្តាយរបស់នាងដែលស្លាប់ក្រោយឆ្លងកូវីដ ក៏មានជំងឺប្រចាំកាយផងដែរ។ ក្រៅពីនាង វី ឌីណែត និងម្តាយឆ្លងកូវីដ ១៩ លោកហួរ ឡាវី តារាចម្រៀងជើងចាស់និងជាឪពុករបស់តារាចម្រៀងរូបនេះ ការធ្វើតេស្តសំណាកលើកដំបូង ទទួលលទ្ធផលអវិជ្ជមាន ប៉ុន្តែគ្រូពេទ្យនៅបន្តតាមដានបន្តទៀត។
កម្ពុជាបានប្រកាសករណីស្លាប់លើកដំបូងដោយជំងឺកូវីដ លើបុរសជនជាតិខ្មែរម្នាក់ដែលជាអ្នកបើកបរឱ្យថៅកែជាជនជាតិចិន នៅខេត្តព្រះសីហនុ។ នេះជាករណីស្លាប់លើកដំបូងនៅកម្ពុជា ចាប់តាំងពីជំងឺនេះបានឆ្លងនៅក្នុងប្រទេសកាលពីដើមឆ្នាំ២០២០។
ជនរងគ្រោះមានអាយុ៥០ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង៤០នាទីព្រឹក។ បុរសដែលស្លាប់នេះរស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ