ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១០០ករណី និងអ្នកស្លាប់ម្នាក់ទៀត
នៅថ្ងៃសុក្រនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថាមានការឆ្លងថ្មីចំនួន១០០ករណី ដែលក្នុងនោះមាន៤នាក់ជាករណីនាំចូលនិងមានអ្នកស្លាប់ម្នាក់។
ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស៥៥នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
ចំពោះករណីនាំចូលទាំង៤ករណីរួមមាន ជនជាតិថៃចំនួន២នាក់ដែលបានវិលត្រឡប់មកពីប្រទេសជប៉ុននិងអារ៉ាប់រួម ខណៈបុរសហូល្លង់ម្នាក់និងនិស្សិតបារាំងម្នាក់បានវិលត្រឡប់មកពីប្រទេសរបស់ពួកគេរៀងៗខ្លួន។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៧៣នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃសុក្រនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៥៩៤ករណី។ មនុស្សចំនួន ២៦,៤៥០នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៩០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ និងឆ្លងថ្មីជិត១០០ករណី
ចុចអាន៖ ថ្ងៃនេះកូវីដនៅថៃ ធ្ងន់ជាងម្សិលមិញ! ឆ្លងថ្មីរហូតដល់២៤៨ករណី និងស្លាប់ម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី