Connect with us

អាជីព

កាយវិការ​​ចំនួន ៥ ដែល​ចេះ​ជាប់​ខ្លួន​កាលណា ទៅ​ធ្វើការ​ផ្នែក​អ្វី​ក៏​មិន​ចេះ​ទ័ល

បានផុស

នៅ

យើង​ភាគ​ច្រើន​ផ្ដោត​លើ​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​រាល់ថ្ងៃ​ ហើយ​កម្រ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ភាសា​កាយវិការ​នៃ​ការិយាល័យ​របស់​យើង​ណាស់។ មិន​ថា​អ្នក​ធ្វើ​ការងារ​បាន​ល្អ​ប៉ុណ្ណា​ ភាសា​រាងកាយ គឺ​ជា​គន្លឹះ​ក្នុង​អាជីព​ដែល​ទទួល​បាន​ជោគជ័យ​ជាង​នេះ។

១. គ្រប់គ្រង​អារម្មណ៍​និងទឹកមុខ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​អ្នក​មាន​បញ្ហា​នៅ​ផ្ទះ​ ឬ​នៅ​កន្លែង​ធ្វើការ​ អ្នក​ច្បាស់​ជា​មិន​មាន​អារម្មណ៍​រីករាយ​ទេ។ មនុស្ស​គ្រប់គ្នា​កត់សម្គាល់​ទឹក​មុខ​ទុទ្ទិដ្ឋិនិយម ​ឬ​ខឹង​ ហើយ​ព្យាយាម​នៅ​ឆ្ងាយ​ពី​អ្នក​ ឬ​លួងលោម​។

មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក​ទេ​ ចៅហ្វាយ​និង​អ្នក​រួម​ការងារ​គឺ​មិន​គួរ​ឲ្យ​ពួកគេ​ដឹង​អំពី​រឿង​នោះ​ទេ។ គ្រប់គ្រង​ទឹកមុខ​របស់​អ្នក​ ដើម្បី​មើល​ទៅ​មាន​លក្ខណៈ​វិជ្ជាជីវៈ។

. ទំនាក់ទំនង​កែវភ្នែក

ការ​ទាក់ទង​ភ្នែក​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។ វា​ជួយ​យើង​ឱ្យ​ឈ្នះ​បេះដូង​របស់​មនុស្ស​នៅ​ពេល​ជួប​ដំបូង ​ឬ​បង្កើត​ចំណាប់​អារម្មណ៍​ដំបូង​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​ទៅ។ ការ​ទាក់ទង​កែវភ្នែក​ ក៏​អាច​ជួយ​យើង​បង្កើន​អាជីព​របស់​យើង​បាន​ដែរ។

មាន​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​មនុស្ស​និយាយ​មិន​សម្លឹង​ភ្នែក​គ្នា ។ បើ​​ចង់​ឲ្យ​អ្នក​ដទៃ​យល់​ថា​យើង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុកចិត្ត​និង​ស្មោះត្រង់ ​សូម​សម្លឹង​ភ្នែក​នៅ​ពេល​ដែល​និយាយ​ជាមួយ​នរណា​ម្នាក់​នៅ​ការិយាល័យ។

៣. គ្រប់គ្រង​សំឡេង

សំឡេង​មាន​សារៈសំខាន់​ដូច​ការ​ទាក់ទង​ភ្នែក​ដែរ។ ការ​និយាយ​ស្ដី​ត្រូវ​​ចេះ​លើក​ដាក់​សំឡេង​ដោយ​កាត់​បន្ថយ​សំឡេងកោងកាច ​ឬ​គំហក​ដាក់​អ្នក​ទល់មុខ។ វិធី​នេះ​នឹង​ស្ដាប់​ទៅ​មិន​សូវ​ឈ្លើយ​ ហើយ​គេ​ក៏​ចូលចិត្ត​យើង​វិញ។

. កុំក្លែង​បន្លំ​​ទំនុក​ចិត្ត

ដោយ​មិន​គិត​ពី​តួនាទី​ការងារ​ អ្នក​មិន​គួរ​លាក់បាំង​ទំនុក​ចិត្ត​របស់​អ្នក​ទៅកាន់​នរណា​ម្នាក់​ឡើយ។ ដើរ​ដោយ​ភាព​ជឿជាក់ ​ទោះបី​អ្នក​ណា​ម្នាក់​មិន​ចាប់​អារម្មណ៍​នឹង​អ្នក​ក៏​ដោយ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​អៀនខ្មាស​ពី​ធម្មជាតិ ​សូម​កុំ​ព្យាយាម​ក្លែង​បន្លំ​ទំនុក​ចិត្ត​របស់​អ្នក ​នៅ​ពេល​ជួប​ដំបូង។

ចៅហ្វាយ​របស់​យើង​ប្រាកដ​ជា​កត់សម្គាល់​ពី​ទំនុក​ចិត្ត​របស់​យើង ​ហើយ​អាច​ពិចារណា​ឡើង​វិញ​ ពី​មុខ​តំណែង​ការងារ​យើង​ម្ដងទៀត។

៥. គ្រប់គ្រង​កាយវិការ​របស់​យើង

វា​មិន​មាន​ន័យ​ថា ឲ្យ​យើង​ឈរ​ស្ងៀម​ហើយ​មិន​និយាយ ​ឬ​ផ្ដល់​សុន្ទរកថា​ឆ្កឹង​ៗ​ឡើយ។ ទោះ​យ៉ាងណា​កាយវិការ​ក្នុង​ការ​​និយាយ​ស្ដី​ពេលខ្លះ ​អាច​ធ្វើ​ឲ្យ​យើង​ល្អ ​ឬ​ពេលខ្លះ​ទៀត ​ក៏​អាច​បំផ្លាញ​យើង​ដែរ។

នៅ​ពេល​កាយវិការ​របស់​អ្នក​សម​នឹង​ពាក្យ​សំដី ​វា​ជួយ​ជំរុញ​ឱ្យ​មាន​ភាព​ទាក់ទាញ​ និង​ធ្វើ​ឱ្យ​ការ​និយាយ​របស់​អ្នក ​ទទួល​បាន​ជោគជ័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការ​ប្ដេជ្ញា​ចិត្តធំ៥ យ៉ាង​ដែល​អាច​ដឹកនាំ​យើង​ដល់​កន្លែង​ដែល​ចង់​ទៅ

ចុចអាន៖៤យ៉ាងកំណត់ថា អ្នក​ជា«អ្នក​មាន» ពិត​មែន​ នា​ពេល​នេះ​និង​អនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម