Connect with us

ព័ត៌មានអន្ដរជាតិ

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៧ខែកុម្ភៈនេះ សមាជិកកងទ័ពអាមេរិកម្នាក់ និងបុគ្គលិកបច្ចេកទេសការពារជាតិបីនាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងវាលស្រែមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះកំពុងធ្វើបេសកកម្មជាប្រចាំ ដើម្បី​​​ផ្តល់ជំនួយ​ក្នុង​ការស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍តាមសំណើរបស់សម្ព័ន្ធមិត្តហ្វីលីពីន​។ មន្ត្រី​អាមេរិក​កំពុង​​ស្រាវជ្រាវរក​មូលហេតុនៃការធ្លាក់នេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនក៏បានបញ្ជាក់ថា យន្តនេះជាយន្តហោះធុនស្រាល ធ្លាក់ចូលក្នុងវាលស្រែមួយក្នុងខេត្ត Maguindanao ខណៈសាកសពមនុស្សទាំង៤នាក់ ត្រូវបានគេទាញចេញពីបំណែកយន្តហោះ។

សាក្សីដែលជាអ្នកស្រុកបានឲ្យដឹងថាពួកគេបានឃើញផ្សែងចេញពីយន្តហោះ ហើយបានឮសំឡេងផ្ទុះ មុនពេលយន្តហោះធ្លាក់ដល់ដីតិចជាងមួយគីឡូម៉ែត្រពីកសិដ្ឋានមួយ។ គ្មានមនុស្សណាម្នាក់ត្រូវបានរាយការណ៍ថារងរបួសពីការធ្លាក់នោះទេ តែមានសត្វក្របីមួយក្បាលបានងាប់ដោយសារយន្តហោះធ្លាក់ចំ។

គួរបញ្ជាក់ថាកងកម្លាំងសហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយនៅក្នុងជំរុំយោធាហ្វីលីពីននៅភាគខាងត្បូងនៃប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីជួយផ្តល់ការណែនាំ និងការបណ្តុះបណ្តាលដល់កងកម្លាំងហ្វីលីពីនដែលកំពុងប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធមូស្លីម ខណៈតំបន់នេះគឺជាស្រុកកំណើតរបស់ជនជាតិភាគតិចមូស្លីមនៅក្នុងប្រជាជាតិរ៉ូម៉ាំងកាតូលិកភាគច្រើន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម