Connect with us

កីឡា

កម្ពុជា អាច​ជំនួសនៅពាន Asian Cup បើ FIFA ព្យួរ ប៉ាគីស្ថាន តម្កល់ទុក

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ អាច​នឹង​ជំនួស​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ប៉ាគីស្ថាន ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ Asian Cup ឆ្នាំ​២០២៧ ប្រសិន​បើ​ការសម្រេច​របស់​សហព័ន្ធ​កីឡា​បាល់ទាត់អន្តរជាតិ (FIFA) រក្សាទុក​ជា​ធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់ សារព័ត៌មាន Arabnews នៅ​​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បានពិន័យ​​ព្យួរសហព័ន្ធ​កីឡា​បាល់ទាត់​ប៉ាគីស្ថាន (PFF) ​ដោយ​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​កែ​ប្រែ​ធម្មនុញ្ញ​​​របស់​ខ្លួន​ដើម្បី​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ និង​ប្រជា​ធិបតេយ្យ​ សម្រាប់​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដែល​បាន​កំណត់​ដោយ​ FIFA ​ជា​ផ្នែកមួយ​នៃ​​ដំណើការ​ប្រក្រតី​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​ប៉ាគីស្ថាន។

ការ​​ព្យួរ​នេះ​​នឹង​​​ត្រូវ​បាន​ដក​​​វិញ​ ដរាប​ណា​ សហព័ន្ធ​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​រៀប​ចំ​មហា​សន្និបាត​ ដើម្បី​​អនុម័ត​​លើ​វិសោធកម្ម​នៃ​ធម្មនុញ្ញ​របស់​ខ្លួន​​​​ស្រប​តាម​ការ​​បង្ហាញ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី។

ប្រសិន​បើ​ការសម្រេច​នេះ​ត្រូវ​បាន​កម្កល់ទុក នោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាច​ត្រូវ​បាន​ដាក់​ជំនួសក្នុង​​វគ្គ​ជម្រុះ​ពាន​រង្វាន់ 2027 Asian Cup ឆ្នាំ​២០២៧៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម