ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ស្នើឲ្យឥណ្ឌាបញ្ឈប់លោកស្រី Hasina បង្ហោះព័ត៌មានមិនពិត
ប្រទេសបង់ក្លាដែស បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌា បញ្ឈប់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងប្រឌិត ខណៈពេលដែលលោកស្រីកំពុងស្ថិតនៅទីនោះ។

ក្រសួងការបរទេសបង់ក្លាដែស បានប្រគល់លិខិតតវ៉ាទៅស្នងការជាន់ខ្ពស់ស្តីទីរបស់ឥណ្ឌា នៅរដ្ឋធានីដាក្កា ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ការខកចិត្ត និងការដាក់លក្ខខណ្ឌយ៉ាងធ្ងន់ធ្ងរ លើការអត្ថាធិប្បាយរបស់លោកស្រី Hasina។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រទី៧ខែកុម្ភៈនេះ នៅក្នុងលិខិតនោះ បានរៀបរាប់ថា៖ «ក្រសួងបានស្នើសុំឥណ្ឌា ឲ្យចាត់វិធានការសមស្របភ្លាមៗ ក្នុងស្មារតីនៃការគោរពនិងការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីបញ្ឈប់គាត់ពីការនិយាយមិនពិត ប្រឌិត និងបំផ្លិចបំផ្លាញ ខណៈពេលដែលគាត់ស្ថិតនៅក្នុងប្រទេសឥណ្ឌា»។
ថ្មីៗនេះ ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងដាក្កា នៅមុខផ្ទះរបស់លោកស្រី Hasina ដើម្បីបំផ្លាញ និងដុតផ្ទះរបស់លោក Mujibur Rahman ដែលជាឪពុករបស់លោកស្រី Hasina និងជាអតីតមេដឹកនាំស្ថាបនិករបស់ប្រទេសបង់ក្លាដែស។
លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីឆ្នាំមុន បន្ទាប់ពីការតវ៉ាដោយហិង្សាដែលបានសម្លាប់មនុស្សជាង ១ ០០០នាក់។
នៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតកាលពីថ្ងៃពុធ លោកស្រី Hasina បានអំពាវនាវដល់អ្នកគាំទ្ររបស់គាត់ឲ្យក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសបង់ក្លាដែស ដោយចោទប្រកាន់ថាបានដណ្តើមអំណាចផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។
ការិយាល័យសារព័ត៌មានរបស់ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារលើលំនៅដ្ឋានរបស់លោក Rahman គឺជាការឆ្លើយតបទៅនឹង«អាកប្បកិរិយាហឹង្សា» របស់លោកស្រី Hasina ដោយបន្ថែមថា «រដ្ឋាភិបាលសង្ឃឹមថា ឥណ្ឌានឹងមិនអនុញ្ញាតឲ្យទឹកដីរបស់ខ្លួនត្រូវបានប្រើ ក្នុងគោលបំណងបង្កអស្ថិរភាពក្នុងប្រទេសបង់ក្លាដែស ហើយនឹងមិនអនុញ្ញាតឲ្យលោកស្រី Sheikh Hasina និយាយឡើយ»។
បង់ក្លាដែស បានកំពុងប្រឈមមុខនឹងជម្លោះនយោបាយ ចាប់តាំងពីលោកស្រី Hasina បានភៀសខ្លួនទៅឥណ្ឌា ក្នុងខែសីហា ដោយរដ្ឋាភិបាលបណ្តោះអាសន្នកំពុងតស៊ូ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ចំពេលមានការតវ៉ា និងចលាចលបន្ត។
ឥណ្ឌា និងបង់ក្លាដែស ដែលមានព្រំដែនដី និងសមុទ្រប្រវែង ៤ ០០០គីឡូម៉ែត្រ នៅឈូងសមុទ្រ Bengal មានទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មជាមួយគ្នាដ៏យូរអង្វែង។
ឥណ្ឌា ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមឆ្នាំ១៩៧១ ជាមួយប៉ាគីស្ថាន ដែលនាំទៅដល់ការបង្កើតប្រទេសបង់ក្លាដែសផងដែរ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង