Connect with us

សេដ្ឋកិច្ច

កម្ពុជា-តួកគី ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់

បានផុស

នៅ

កម្ពុជា-តួគីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីសម្រួលដល់ការធ្វើដមណើររបស់ប្រជាជន និងបំពេញតម្រូវការភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ការជំរុញបែបនេះ នេះ បានធ្វើឡើងក្នុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតឱ្យលោក Suayb Ozhan Turkish អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍តួគីប្រចាំនៅប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់​កម្ពុជា​រួម​មាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤% ក្នុង​នោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ​២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ​២០១៩។ ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀត​ណាម ចិន ឡាវ និងអាមេរិក។

ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% នៅក្នុងឆ្នាំ ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម