Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋីម្នាក់ចេញមុខអះអាងថា បានផ្តល់ប្រាក់សូកប៉ាន់ កន្លះលានដុល្លារ ដល់លោកស្រី ស៊ូជី (មានវីដេអូ)

បានផុស

នៅ

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវប្រឈមមុខនឹងការចោទប្រកាន់ថ្មីពីបទអំពើពុករលួយ បន្ទាប់ពីអ្នកជំនួញម្នាក់បានអះអាងតាមទូរទស្សន៍យោធាថា គាត់បានផ្តល់ប្រាក់ឲ្យលោកស្រីចំនួន ៥៥ម៉ឺនដុល្លារអាមេរិកជាការបរិច្ចាគដ៏អាថ៌កំបាំង។

This image has an empty alt attribute; its file name is 86663086_gettyimages-495233630.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកស្រីស៊ូជីបាននិយាយថា ការអះអាងនេះគឺគ្មានមូលដ្ឋានទេ ប៉ុន្តែវាជាការចោទប្រកាន់ដែលដាក់បន្ទុកកាន់តែច្រើនឡើងៗ ប្រឆាំងនឹងមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យរូបនេះស្របពេលដែលយោធាព្យាយាមបំបាក់មុខលោកស្រី។

This image has an empty alt attribute; its file name is c1_765124_151115083424.jpg

ការចោទប្រកាន់ចុងក្រោយនេះ ត្រូវបានចាក់ផ្សាយកាលពីយប់ថ្ងៃពុធដែលក្នុងនោះមហាសេដ្ឋីផ្នែកសំណង់ឈ្មោះ Maung Weik បានអះអាងថា លោកបានផ្តល់សាច់ប្រាក់ជាបន្តបន្ទាប់ដល់លោកស្រីស៊ូជីនិងមន្រ្តីរដ្ឋាភិបាល។

លោក Maung Weik ដែលមានទំនាក់ទំនងជាមួយក្រុមឧត្តមសេនីយ៍ហើយកាលពីមុនត្រូវបានផ្តន្ទាទោសពីបទជួញដូរគ្រឿងញៀន បានអះអាងថា ការបង់ប្រាក់នេះបានរាប់បញ្ចូលទាំងប្រាក់ចំនួន១០ម៉ឺនដុល្លារសម្រាប់អង្គការសប្បុរសធម៌មួយដែលដាក់ឈ្មោះតាមម្តាយរបស់លោកស្រីស៊ូជី និង១៥ម៉ឺនដុល្លារទៀតនៅឆ្នាំបន្ទាប់ផងដែរ។

This image has an empty alt attribute; its file name is 40632394-9376241-image-a-39_1616070142965.jpg

យោធា បានដាក់ការចោទប្រកាន់ព្រហ្មទណ្ឌជាច្រើនរួចទៅហើយប្រឆាំងលោកស្រីស៊ូជី រួមទាំងការកាន់កាប់អាយកូមដែលគ្មានការអនុញ្ញាត និងការរំលោភលើវិធានការរឹតត្បិតវីរុសកូវីដ១៩ផងដែរ។

This image has an empty alt attribute; its file name is 3e174bac-6439-11eb-bc00-908c10a5850a_image_hires_132832-1024x683.jpg

ប៉ុន្តែឥឡូវនេះ លោកស្រីត្រូវប្រឈមនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីទូរទស្សន៍យោធា Myawady បានចាក់ផ្សាយវីដេអូរបស់លោក Maung Weik ដែលអះអាងថា គាត់បានចំណាយប្រាក់ដើម្បីសូកប៉ាន់សម្រាប់ផលប្រយោជន៍អាជីវកម្មរបស់គាត់។

This image has an empty alt attribute; its file name is 40632336-9376241-Suu_Kyi_s_face_has_frequently_appeared_on_posters_and_placards_h-a-2_1616079498351.jpg

លោក Maung Weik បានអះអាងថា ប្រាក់នោះរួមមានប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលបានផ្តល់ឲ្យលោកស្រីស៊ូជីក្នុងឆ្នាំ២០១៨សម្រាប់មូលនិធិសប្បុរសធម៌មួយ ដែលដាក់ឈ្មោះតាមម្តាយរបស់លោកស្រី។

លោកអះអាងថា បានផ្តល់ប្រាក់ចំនួន១៥ម៉ឺនដុល្លារទៀតក្នុងឆ្នាំ២០១៩ប៉ុន្តែមិនបញ្ជាក់ពីមូលហេតុ, ៥ម៉ឺនដុល្លារកាលពីខែកុម្ភៈនិង២៥០,០០០ដុល្លារនៅខែមេសា។

This image has an empty alt attribute; its file name is 40632326-9376241-image-a-41_1616070379622.jpg

ការផ្តន្ទាទោសចំពោះការសូកប៉ាន់ អាចធ្វើឲ្យលោកស្រីស៊ូជីត្រូវហាមឃាត់មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ។

កាសែតរដ្ឋមួយក៏បានរាយការណ៍នៅថ្ងៃនេះផងដែរថា អង្គការសប្បុរសធម៌ដែលដាក់ឈ្មោះម្តាយរបស់លោកស្រីស៊ូជី កំពុងស្ថិតក្រោមការស៊ើបអង្កេតនិងរងការចោទប្រកាន់ថាមិនបានបង់ថ្លៃដីឲ្យគេគ្រប់គ្រាន់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យោធា​​មីយ៉ាន់ម៉ា​បាន​គ្រប់​គ្រង​​គណនី​​ធនាគារ​​មូលនិធិ​​ OSF​ របស់​​មហាសេដ្ឋី Soros

ចុចអាន៖ ខ្សែ​ជីវិត​របស់​លោកស្រី អ៊ុងសាន ស៊ូជី មុន​ពេល​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៧ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៧ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម