Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

បានផុស

នៅ

យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់លើផ្លូវរួចទៅបុកជាមួយរថយន្តក្រុងក្នុងទីក្រុង Sao Paulo ភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឲ្យឆាបឆេះពេញផ្លូវ សម្លាប់មនុស្សចំនួន២នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNN នៅថ្ងៃសៅរ៍ទី០៨ខែកុម្ភៈឆ្នាំ២០២៥។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប៉ូលិស​ ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រហែល ៧ និង២០នាទីព្រឹក ម៉ោងក្នុងស្រុកនៅតាមបណ្តោយផ្លូវ Marques de Sao Vicente ក្នុងសង្កាត់ Barra Funda នៃទីក្រុង Sao Paulo។ មនុស្ស​ពីរ​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ ខណៈមនុស្ស​៦​នាក់​ផ្សេង​ទៀត​មាន​អ្នក​ជិះ​ម៉ូតូ​​ និង​អ្នក​ជិះ​លើ​រថយន្ត​ក្រុង​បានរងរបួសដោយសារបំណែកយន្តហោះ​។

យន្តហោះធុនតូចនេះជាយន្តហោះរបស់ក្រុមហ៊ុន King Air ដែលកំពុងធ្វើដំណើរហោះចេញពីអាកាសយានដ្ឋាន Campo de Marte ឆ្ពោះទៅកាន់ទីក្រុង Porto Alegre ក្នុងរដ្ឋ Rio Grande do Sul ប៉ុន្តែវាបានបាត់ការទាក់ទងប៉ុន្មាននាទីមុនពេលធ្លាក់។

អ្នកនាំពាក្យប៉ូលិសនៅទីក្រុងSao Paulo បានឲ្យដឹងថា ឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះមានរថយន្តពន្លត់អគ្គិភ័យចំនួន ១៤ គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ៣៨ នាក់បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។

គួរបញ្ជាក់ថាមកដល់ពេលនេះអាជ្ញាធរ​បានបិទទីតាំងកើតហេតុនិង​កំពុងបើក​ការ​ស៊ើបអង្កេត​រក​មូលហេតុ​ដែលបណ្ដាលឲ្យយន្តហោះនេះធ្លាក់៕

(រូបភាព៖​ Reuters)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម