Connect with us

ព័ត៌មានជាតិ

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ ប្រទេស​កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៦០ ៩០៨ កន្លែង នៅ​ទូទាំង​ប្រទេស សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ៣ រួមមាន ៖ វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៦០ ៩០៨ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៤៨ ៤៥១ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៦ ៩៧៥ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៥ ៤៨២ កន្លែង។

ជាមួយ​គ្នា​នេះ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ១៥ ០០០ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១៥ ០០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន ១២ ៤១០ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៩ ០៥៦ កន្លែង ផ្នែក​សេវាកម្ម ៣ ៣៥៣ កន្លែង និង​ ផ្នែក​កសិកម្ម ១ កន្លែង។ ខេត្ត​ស្វាយរៀង​មាន ១២ ០០៦ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១១ ២៤៧ កន្លែង និង ផ្នែក​សេវាកម្ម ៧៥៩ កន្លែង។ ខេត្ត​កណ្ដាល​មាន ៥ ២៨១ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៥ ២៣៤ កន្លែង និង ផ្នែក​សេវាកម្ម ៤៧ កន្លែង។

ចំណែក​ខេត្ត​ក្រចេះ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៣ ៨០០ កន្លែង ក្នុង​នោះ ផ្នែក​កសិកម្ម ៣ ៨០០ កន្លែង។ ខេត្ត​កំពង់ស្ពឺ​មាន ២ ៨៩៣ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២ ៨៨៩ កន្លែង និង ផ្នែក​សេវាកម្ម ៤ កន្លែង។ ខេត្ត​តាកែវ​មាន ២ ២០៤ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២ ១៨៥ កន្លែង និង ផ្នែក​សេវាកម្ម ១៩ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន ១ ៦៧៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៤៩៥ កន្លែង សេវាកម្ម ១ ១៧៩ កន្លែង និង កសិកម្ម ៥ កន្លែង។

ដោយឡែក​ខេត្ត​កំពង់ចាម​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ១ ៥៨១ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៥០០ កន្លែង ផ្នែក​សេវាកម្ម ៧៩ កន្លែង និង ផ្នែក​កសិកម្ម ២ កន្លែង។ ខេត្ត​រតនគីរី​មាន ១ ៤៤៦ កន្លែង ក្នុង​នោះ ផ្នែក​កសិកម្ម​ចំនួន ១ ៤៤៦ កន្លែង និង ខេត្ត​ផ្សេងៗ មាន ២ ៦០៨ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៨៤៥ កន្លែង សេវាកម្ម ១ ៥៣៥ កន្លែង និង​កសិកម្ម ២២៨ កន្លែង។

ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជាង ៦ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅ​តាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន ៖ អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ខ្ចប់​វេច​ដោយ​ដៃ កម្មករ​ចម្ការ​ដំណាំ កម្មករ​ក្នុង​ផលិតកម្ម យន្តការី​ និង​អ្នក​ដំឡើង​អគ្គិសនី វិជ្ជាជីវៈ​ខាង​ការ​ផ្សព្វផ្សាយ និង​ទីផ្សារ មន្ត្រី​ឥណទាន និង​ប្រាក់កម្ចី​ កម្មករ​ដំណាំ​ចម្រុះ​ និង​ចិញ្ចឹម​បសុសត្វ អ្នក​ធ្វើការ​ក្នុង​កាស៊ីណូ អ្នកបច្ចេកទេស​ត្រួតពិនិត្យ​ដំណើរការ​ផលិត និង​មុខរបរ​ផ្សេងៗ។

យ៉ាងណាក៏ដោយ បើ​តាម​ក្រសួង​ការងារ សម្រាប់​យុវជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​ទាំងនេះ សូម​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បី​ចុះ​ឈ្មោះ និង​សម្ភាស​ភ្លាមៗ។

គួរ​ជម្រាប​ថា លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ជៀសវាង​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស​តាមរយៈ​មេខ្យល់​នាំ​ឲ្យ​បាត់បង់​អត្ថប្រយោជន៍ ឬ​ មានការ​រំលោភ​បំពាន​ផ្លូវច្បាប់ ពិសេស​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​បរទេស​ទៀត​ផង។

លោក​បាន​បន្ត​ថា ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ពុំ​មាន​ការ​លំបាក​នោះ​ទេ ពីព្រោះ​ឱកាស​ការងារ​ក្នុង​ស្រុក​ត្រូវ​បាន​ប្រកាស​ជា​រៀងរាល់​សប្ដាហ៍​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​តាម​រោងចក្រ សហគ្រាស ក៏ដូចជា​នៅ​តាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​តែម្ដង ដែល​ការងារ​ទាំងនោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ដូច​ទៅ​នឹង​បណ្ដា​ប្រទេសជិតខាង​ផង​ដែរ ដូចជា ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​បើ​ធៀប​ជាមួយ​បណ្ដា​ប្រទេសជិតខាង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន , កន្លែង​ការងារ​នៅ​ក្បែរ​ផ្ទះ និង​ការ​ចំណាយ​ទាប ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​សន្សំសំចៃ​បាន​ច្រើន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ វិនាទី មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ២៩ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣០ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៣ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម