Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ដែល​បានមក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈពេល​អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) នៅ​សណ្ឋាគារ SUN & MOON ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​សុក្រ ១០​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៥។

យោងតាម​របាយការណ៍​របស់ លោក​វេជ្ជបណ្ឌិត សុង តាន់ ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃនេះ ក្រុមការងារ​របស់លោក​បាន​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចំនួន ១២​រាជធានី​-​ខេត្ត ស្មើនឹង​ចំនួន ៥​ម៉ឺន​៥​ពាន់​នាក់ ព្រមទាំង​បានផ្តល់​សម្ភារៈ​មួយចំនួនទៀត​ដល់​អ្នក​ជំងឺ​ផងដែរ។ ចំណែកឯ​បេសកកម្ម​លើក​ទី ១៣​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទឹកដី​ខេត្តក្រចេះ ដែល​គិត​ចាប់ពី​ថ្ងៃទី ១០-១៥ ខែកុម្ភៈ ឆ្នាំ​២០២៥។ ចំណែកឯ​ឆ្នាំ​ខាង​មុខ​ទៀត​ លោក​នឹង​បន្ត​ព្យាបាល​ដល់​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ផែនការ​សមាគម​ដែល​បានកំណត់។

មានប្រសាសន៍​ក្នុង​ពិធី​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បានលើកឡើង​ថា ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ បាន​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ និង​បាន​ចូលរួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​គិតគូរ​អំពី​សុខុមាលភាព​ប្រជាពលរដ្ឋ។ សកម្មភាព​មនុស្សធម៌​នេះ ពិតជា​មានតម្លៃ​ណាស់ ដែល​កើតចេញ​អំពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​សហរដ្ឋអាមេរិក ដែល​បាន​រួមគ្នា​បង្កើតជា​ក្រុម​មួយ ដើម្បី​ធ្វើ​ការងារ​មនុស្សធម៌ ហើយ​អំពើ​ល្អ​នេះ​ត្រូវបាន​ចងចាំ និង​កត់​ត្រាទុក​នៅក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២១ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម