Connect with us

ព័ត៌មានជាតិ

ប្រធានតុលាការកំពូលព្រមានមិនយោគយល់មន្ត្រីតុលាការដែលពុករលួយ

បានផុស

នៅ

ប្រធានតុលាការកំពូលព្រមាននឹងមិនយោគយល់ចំពោះមន្ត្រីតុលាការណាដែលប្រព្រឹត្តកំហុសឆ្គង ពុករលួយ បង្កការលំបាកដល់ប្រជាពលរដ្ឋ​ដែលមានរឿងក្ដីនៅតុលាការ។ ការព្រមាននេះធ្វើឡើងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបិទនោះលោក ជីវ កេង បានជំរុញដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងនូវវីជ្ជាជីវៈ ស្មោះត្រង់នឹងភាពយុត្តិធម៌ មានមនសិការវិជ្ជាជីវៈពន្លឿនការដោះស្រាយរឿងក្ដី និងពង្រឹងនូវគុណភាពនៃក្ដីសម្រេចរបស់ខ្លួនឱ្យបានហ្មត់ចត់និងត្រឹមត្រូវ។ លោក​នឹងមិនយោគយល់ចំពោះមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តិខុសឆ្គង ពុករលួយ បង្កការលំបាកដល់ពលរដ្ឋនោះទេ។

យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ដែលបានថ្លែងក្នុងសន្នីសិទសារព័ត៌មានពីលទ្ធផលត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌បានទទួលបណ្ដឹងតវ៉ាពីភាពមិនប្រក្រតីនៃការជម្រះក្ដីរបស់តុលាការមានជាង ១ពាន់ករណី ក្នុងនោះរកឃើញតែ៣៣ករណីប៉ុណ្ណោះដែលមានភាពមិនប្រក្រតី។ លោក សេង ឌីណា បានបញ្ជាក់ថា ភាពមិនប្រក្រតីដែលរកឃើញនោះរួមមាន កំហុសផ្នែកនីតិវិធី ភាពមិនច្បាស់លាស់នៃច្បាប់ដែលធ្វើឱ្យតុលាការអនុវត្តន៍ទៅមានភាពអយុត្តិធម៌ ភាពមិនប្រក្រតីនៃការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌ និងមួយចំនួនត្រូវបានគណៈបញ្ជាការមើលឃើញថាបានបង្កើតភាពអយុត្តិធម៌ដល់គូរភាគី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ត្រាំ ទាមទារជាថ្មីឱ្យធនាគារកណ្ដាលទម្លាក់អត្រាការប្រាក់ ​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

សេតវិមានព្រមានទៅ អ្នកកាសែតទាំងឡាយណា ដែលផ្សាយកុហកពីរដ្ឋបាលលោកត្រាំ  

ព័ត៌មានជាតិ២៣ នាទីutes មុន

រដូវប្រាំង! ក្រសួងការពារជាតិប្រាប់ឃ្លាំងសព្វាវុធ ឱ្យប្រយ័ត្នកុំឱ្យមានបញ្ហាអគ្គិភ័យ ព្រោះអាចប៉ះពាល់អាយុជីវិត

ព័ត៌មានជាតិ២៤ នាទីutes មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៣២ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម