កីឡា
ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ស្របពេលកីឡាករប្រសើរវិញ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឡើងឈរលើកំពូលតារាងនៃលីគបាល់ទាត់កំពូលកម្ពុជា បន្ទាប់ពីរកបាន៣ពិន្ទុពីក្រុមឡាយហ្វ ខេត្តព្រះសីហនុ ខណៈភ្នំពេញក្រោន រកបាន១ពិន្ទុ ក្នុងសប្តាហ៍ទី១៩ កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅលើទឹកដីនៃខេត្តព្រះសីហនុ ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ដោយលទ្ធផល ៣-១។ គ្រាប់បាល់រកបានដោយកីឡាករសញ្ជាតិឡាវ Bounphachan Bounkong ២គ្រាប់ និងកីឡាករ ញាណ សុស៊ីដាន ១គ្រាប់។ ចំណែកម្ចាស់ផ្ទះរកបានគ្រាប់ដោយកីឡាករ អ៊ុក ដេវីន។
ជាមួយគ្នានេះ នៅទឹកដីខេត្តសៀមរាប ក្រុមខ្លាំងភ្នំពេញក្រោន មិនអាចរកបាន៣ពិន្ទុពីម្ចាស់ផ្ទះអង្គរថាយហ្គឺរបានឡើយ។ ក្រុមភ្ញៀវបានបើកការនាំមុខ ០-១ មុនដោយកីឡាករសញ្ជាតិហូឡង់ Goselink នៅនាទី១៩ ក្នុងវគ្គទី១ ប៉ុន្តែម្ចាស់ផ្ទះអង្គរថាយហ្គឺរបានតាមស្មើ ១-១ ដោយការស៊ុតប៉េណាល់ទី១១ម៉ែត្រដោយកីឡាករសញ្ជាតិជប៉ុន Kodai នៅនាទី៦០។

អង្គរថាយហ្គឺរនៅសល់សមាជិកត្រឹមតែ១០នាក់ បន្ទាប់ពីខ្សែការពារម្នាក់បង្កកំហុសរហូតទទួលបានពិន័យកាតក្រហម។ ទោះបីជានៅសល់ត្រឹមតែ១០នាក់ ក៏ភ្នំពេញក្រោននៅតែមិនអាចទម្លាយសំណាញ់ទីរបស់អង្គរថាយហ្គឺរបានឡើយ។ ផ្ទុយទៅវិញ អង្គរថាយហ្គឺរបានវាយបកយ៉ាងគ្រោះថ្នាក់ ប៉ុន្តែខ្សែប្រយុទ្ធ គី រីណា ស៊ុតមិនចំគោលដៅ។ ការប្រកួតនេះ ខ្សែប្រយុទ្ធល្បឿនលឿន João Pedro បានរបួសត្រូវបានដូរចេញតាំងពីវគ្គទី១។ ប្រសិនបើរូបគេបន្តលេងរហូតវគ្គទី២ ភ្នំពេញក្រោន អាចគ្រោះថ្នាក់ខ្លាំង។
តាមរយៈលទ្ធផលស្មើគ្នា ១-១ រកបានតែ១ពិន្ទុបានធ្វើឲ្យ ភ្នំពេញក្រោន ធ្លាក់ទៅលេខ២ដោយមាន៤៨ពិន្ទុ ហើយព្រះខ័នរាជស្វាយរៀង បានឡើងមកឈរលើកំពូលតារាងវិញម្តងជាមួយពិន្ទុ៤៩។ គម្លាតខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះរវាងក្រុមលេខ១ និងលេខ២ ប៉ុន្តែការឡើងមកកាន់កំពូលតារាងនេះ ស្របពេលព្រះខ័នរាជស្វាយរៀងកំពុងមានស្ថានភាពកីឡាករល្អប្រសើរឡើងវិញ។

កាលពីពាក់កណ្តាលរដូវកាល ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសច្រើន និងមមាញឹកខ្លាំងក្នុងពានរង្វាន់ក្នុងស្រុក និងក្រៅប្រទេស ប៉ុន្តែពេលនេះកីឡាករបានជាសះស្បើយមកវិញហើយ។ ជាពិសេស ពួកគេបានចប់ភារកិច្ចក្នុងពានរង្វាន់ ASEAN Club Championship ប៉ុន្តែនៅតែពានរង្វាន់អន្តរជាតិ AFC Challenge League មួយប៉ុណ្ណោះ។ ដូច្នេះពួកគេកាន់តែរឹងមាំ ក្នុងការកាន់កាប់លើកំពូលតារាង។
ទោះបីជាយ៉ាងណា ការប្រកួតនៅវែងឆ្ងាយពោលគឺនៅសល់១១ប្រកួតទៀត។ ក្នុងនោះនៅសល់សប្តាហទី២០ដែលជាការប្រកួតចុងក្រោយ ក្នុងជើងទី២ មុនពេលវគ្គ៦ក្រុមចុងក្រោយ ក្រុមទាំងអស់ត្រូវប្រកួតគ្នាពីរជើងទៀតដែលស្មើនឹង១០ប្រកួតសម្រាប់ក្រុមនីមួយៗ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ